កូរ៉េខាងត្បូង ៖ ជាយូរណាស់មកហើយ ដែលសក់សេះ ជាម៉ូតសក់ពេញនិយមសម្រាប់ នារីៗ Cute Cute ជាពិសេស អ្នកដែលមានទម្រង់មុខ រាងមូល មានថ្ពាល់ប៉ោងៗ ពេលដែលលេងម៉ូតសក់បែបនេះទៅ គួរឲ្យស្រលាញ់ខ្លាំងណាស់ ដូចជាកូនក្មេងយ៉ាងដូច្នោះដែរ។

យ៉ាងណាមិញ មានបញ្ហាជាច្រើន ដែលមានតែស្រីៗ និយមលេងលេងសក់សេះនេះទេ ទើបយល់ នោះគឺ យើងត្រូវកាត់វា ស្ទើរតែរាល់សប្ដាហ៍ ព្រោះសក់វានឹងដុះវែងបន្តិចម្ដងៗ ជារៀងរាល់ថ្ងៃ។ បើទុកយូរវាអាចនឹងចាក់ចូលភ្នែក។

ក្នុងនោះដែរ ការកាត់សក់ ក៏ប្រថុយនឹងបញ្ហាធំមួយ គឺការកាត់ខ្លីពេក។ បើកាត់ខើចពេក វាក្លាយទៅជាម៉ូតសក់ គួរឲ្យអស់សំណើចទៅវិញ។ បញ្ហាកាត់សក់ជ្រុលនេះ វាអាចកើតឡើង តាំងពីការកាត់លើកដំបូងក៏មាន រហូតវាក្លាយទៅជារឿងពិបាក សម្រាប់ស្រីៗ។ ប៉ុន្តែស្ទើរតែមិនគួរឲ្យជឿថា បច្ចុប្បន្ន ម៉ូតសក់សេះខើចនេះ វាក្លាយទៅជាម៉ូតសក់ដ៏ពេញនិយមសម្រាប់នារីៗកូរ៉េទៅវិញ។

ដូច្នេះហើយ ប្រិយមិត្តអាច លេងស្ទាយ៏បែបនេះបាន នៅពេលដែលជ្រុលដៃ កាត់សក់សេះខ្លីពេក ព្រោះសូម្បីតែ តារាចម្រៀងស្រីល្បីៗរបស់កូរ៉េ ក៏ធ្វើសក់បែបនេះដែរ៕

ទស្សនារូបភាពតារាស្រីល្បីៗ ជាមួយនឹងម៉ូតសក់សេះខើច ខាងក្រោមនេះ តើគួរឲ្យស្រលាញ់កម្រិតណា?

១ Chaeyoung ក្រុម TWICE

រូបភាព Chaeyoung
រូបភាព Chaeyoung

២ Yerin ក្រុម GFRIEND

រូបភាព Yerin
រូបភាព Yerin

៣ Seulgi ក្រុម Red Velvet

រូបភាព Seulgi
រូបភាព Seulgi

៤ Park Boram

រូបភាព Park Boram
រូបភាព Park Boram

៥ Wheein ក្រុម MAMAMOO

រូបភាព Wheein
រូបភាព Wheein

៦ Yebin ក្រុម DIA & Uni.T

រូបភាព Yebin
រូបភាព Yebin

៧ Eunji ក្រុម Apink

រូបភាព Eunji
រូបភាព Eunji

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]