បរទេស៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលឃើញវីដេអូរបស់នារីម្នាក់ឈ្មោះថា Kari Miller ត្រូវឡានបុកឲ្យរងរបួសធ្ងន់ខណៈពេលរាំ Kiki Challenge។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូរបស់នារីម្នាក់នោះមានការចាប់អារម្មណ៍ខ្លាំង ស្រាប់តែអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាស្វែងរកព័ត៌មានរបស់នារីរងរបួសនោះ ដោយចង់ដឹងថាវីដេអូរបស់នាងពិត ឬក្លែងក្លាយ ព្រោះប៉ុន្មានថ្ងៃមុននេះ មានគណនីមួយបានបង្ហោះវីដេអូសន្និដ្ឋានថា នារីម្នាក់ប្រាកដជាត្រូវឡានបុកមែន។

ទោះជាយ៉ាងណាក្តី ប៉ុន្មានថ្ងៃក្រោយមកនាង Kari បានចេញមុខបកស្រាយថា នៅពេលនេះនាងមិនមានរឿងអ្វីនោះទេ ហើយនាងបានបន្ថែមថាវីដេអូមួយនោះគឺជាការកាត់ដោយមិត្តរបស់នាង។

Kari បាននិយាយបកស្រាយទាំងអស់សំណើចថា៖ “ខ្ញុំធ្វើវីដេអូនេះជាមួយមិត្តរបស់ខ្ញុំបែបកំប្លែងតែប៉ុណ្ណោះ ព្រោះយើងយល់ឃើញថា Kiki Challenge ពិតជាមិនល្អនោះទេ ពួកយើងធ្វើវាគ្រាន់តែចង់ចែករំលែកបទពិសោធន៍តែប៉ុណ្ណោះ ហើយពួកយើងក៏មិននឹកស្មានថា អ្វីដែលពួកយើងធ្វើដូចនឹងរឿងពិតនោះដែរ”។

ទោះជាយ៉ាងណាក្តី នាង Kari ធ្វើវីដេអូនេះឡើងដើម្បីចែករំលែកឲ្យមហាជនដឹងថា Kiki Challenge ដែលចេញរាំនៅតាមផ្លូវនេះ អាចនឹងធ្វើឲ្យយើងមានគ្រោះថ្នាក់ ដោយហេតុណាមួយ ជាក់ជាមិនខាននោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Kari Miller តួស្រីក្នុងវីដេអូត្រូវឡានបុក
Kari Miller តួស្រីក្នុងវីដេអូត្រូវឡានបុក
នារីដែរគេយល់ច្រឡំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]