ភ្នំពេញ៖ ការប្រកួតប្រជែងចម្អិនម្ហូបអាហារដ៏ធំបំផុត និងជោគជ័យបំផុតលំដាប់ថ្នាក់លើពិភពលោកត្រូវបានចាក់ផ្សាយ នៅថ្ងៃអាទិត្យទី ១៩ ខែ សីហា ឆ្នាំ ២០១៨ នៅលើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន វេលាម៉ោង ៨ យប់នេះហើយ។ 

អ្នកចូលរួមប្រកួតប្រជែងចំនួន ២៥ រូបនឹងត្រូវបានបង្ហាញថ្វីដៃរបស់ពួកគេ ដែលនឹងត្រូវប្រកួតប្រជែងគ្នា រៀងរាល់សប្តាហ៍ ដើម្បីមានឱកាសក្លាយជាអ្នកចម្អិនម្ហូបអាហារផ្ទះល្វែងធំបំផុតនៅកម្ពុជា និងទទួលបានរង្វាន់ធំជាទឹកប្រាក់ ៥០,០០០ដុល្លារ (ប្រាំមឺុនដុល្លារ)។

ពិធីបើកសម្ពោធ កម្មវិធី MasterChef Khmer ជាផ្លូវ​ការ
ពិធីបើកសម្ពោធ កម្មវិធី MasterChef Khmer ជាផ្លូវ​ការ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមាន Master Chef ជាច្រើន នៅក្នុងសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាស៊ី និងសូម្បីតែ Junior ប៉ុន្តែពេលនេះកម្ពុជាមានកិត្តិយសបានផលិត នៅកម្មវិធីដ៏អស្ចារ្យនេះ គឺ MasterChef Khmer។ 

រៀងរាល់សប្ដាហ៍ ពួកគេនឹងត្រូវបានវាយតម្លៃ ដោយចៅក្រមដ៏ពិសេសមួយ គឺមេចុងភៅ Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav លោក Nara ជាចុងភៅនៅឯសណ្ឋាគារ Raffles Hotel Le Royal និង លោក Rithy ជាមេចុងភៅនៅភោជនីយដ្ឋាន One More ។

ពិធីបើកសម្ពោធ កម្មវិធី MasterChef Khmer ជាផ្លូវ​ការ
ពិធីបើកសម្ពោធ កម្មវិធី MasterChef Khmer ជាផ្លូវ​ការ

នៅក្នុងរដូវកាលទី ១នេះ នឹងមានឈុតពិសេសៗសរុបចំនួន ២៥ ឈុត ដែលនឹងចាក់ផ្សាយរៀងរាល់ ថ្ងៃអាទិត្យ នៅវេលាម៉ោង ៨ យប់នៅទូរទស្សន៍ ស៊ីធីអិន តែមួយគត់។

អ្នកចូលរួមប្រកួតប្រជែងមានចំនួន ២៥ នាក់ ដែលបេក្ខជននីមួយៗ ត្រូវបែងចែកជាក្រុម ឬ ប្រកួតជាទោល ទៅតាមវិញ្ញាសារ ដែល Judgeដាក់ឲ្យ ដូចនេះបេក្ខជនមួយរូបនឹងត្រូវចាកចេញ ពីកម្មវិធីជារៀងរាល់សប្តាហ៍នៅវគ្គនីមួយៗ រហូតដល់ជម្រុះពួកគេនៅសល់តែម្នាក់ ដើម្បីឈ្នះពានរង្វាន់ មេផ្ទះដ៏ល្អបំផុត នៅកម្ពុជា។ 

ប្រជាជនកម្ពុជាទាំងមូល មានចិត្តរំភើបខ្លាំង ចាប់តាំងពីការប្រកាសការជ្រើសរើសបេក្ខជនតាំងពី ខែឧសភា ឆ្នាំមុនរួចមក ហើយបានរង់ចាំយ៉ាងអន្ទះសារ។ បន្ទាប់ពីបានស្វែងរកបេក្ខជនជាច្រើនរូប ដែលមានសមត្ថភាពចម្អិនម្ហូប មានរសជាតិឆ្ងាញ់ចំនួន ២៥នាក់ ដែលត្រូវបានជ្រើសរើសពីចំណោមមនុស្សជាង ១០០០នាក់។ 

ដូចនេះសូមកុំភ្លេចរង់ចាំទស្សនា កម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះគឺ MasterChef Khmer មាននៅទូរទស្សន៍ CTN តែមួយគត់ វេលាម៉ោង ៨យប់ នារាត្រីថ្ងៃសៅរ៍ ដែលមានការឧបត្ថម្ភធំដោយ Ganzberg៕

ពិធីបើកសម្ពោធ កម្មវិធី MasterChef Khmer ជាផ្លូវ​ការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]