បារាំង៖ អតីតអ្នកចាំទីក្លិប Juventus ដែលទើបនឹងផ្លាស់ទៅកាន់ក្លិប Paris Saint-Germain នៅក្នុងរដូវកាលថ្មីនេះ កីឡាករ Gianluigi Buffon បានលើកឡើងបន្ទាប់ពីហ្វឹកហាត់ចប់ថា គេពិតជាចង់ឲ្យខ្សែប្រយុទ្ធចំណូលថ្មី Cristiano Ronaldo ធ្វើយ៉ាងណាជួយក្លិបចាស់របស់គេឲ្យឈ្នះពាន Champions League ឲ្យបានព្រោះវាក៏ជាក្តីស្រមៃដែលគេធ្លាប់មានកាលពីនៅក្លិបសេះបង្កង់ដូចគ្នា។

Gianluigi Buffon

អតីតអ្នកចាំទីរបស់ក្លិប Parma រូបនេះបានផ្លាស់មកកាន់ក្លិបសេះបង្កង់ Juventus កាលពីឆ្នាំ ២០០១ហើយរូបគេបានចំណាយពេលអស់ ១៧ឆ្នាំដើម្បីរួមរស់ជាក្លិបជើងឯកលីកកំពូល ៣០សម័យកាលរបស់ប្រទេសអុីតាលី មុននឹងធ្វើការផ្លាស់ទៅចូលរួមជាមួយក្រុម Paris Saint-Germain នៅរដូវកាលថ្មី ២០១៨-២០១៩។

បើទោះបីជាអ្នកចាំទីចាស់វស្សារូបនេះ មិនមានវត្តមាននៅទីក្រុង Turin ក៏ដោយក៏គេនៅតែមានអារម្មណ៍ស្រឡាញ់ក្លិបសេះបង្កង់របស់គេផងដែរ ហើយគេក៏ធ្វើការសូមណូមពរទៅដល់ Ronaldo ដែលទើបនឹងផ្លាស់ពីក្រុម Real Madrid ធ្វើត្រូវយ៉ាងណាជួយអតីតក្លិបរបស់គេឲ្យឈ្នះពាន Champions League ឲ្យទាល់តែបានព្រោះជាក្តីស្រមៃដែលគេធ្លាប់ប៉ង់យូរមកហើយ។

ដោយសារតែ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះហើយដែលបានដើរតួយ៉ាងសំខាន់ដើម្បីជួយក្រុមអធិរាជសឲ្យទម្លាក់ក្រុម Juventus កាលពីរដូវកាលមុននៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្កកន្លងទៅ ទើបធ្វើឲ្យអ្នកចាំទីវ័យ ៤០ឆ្នាំរូបនេះសង្ឃឹមថាខ្សែប្រយុទ្ធលេខ ៧ចំណូលថ្មីក្លិបចាស់របស់គេនឹងជួយសម្រេចបំណងដែលគេធ្លាប់គិតទោះគ្មានវត្តមានគេក៏ដោយ។

Gianluigi Buffon និង Cristiano Ronaldo

គួរឲ្យដឹងថា អ្នកចាំទី Gianluigi Buffon បានប្រាប់ទៅកាន់ទូរទស្សន៍មួយនៅក្នុងប្រទេសបារាំងដោយសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា Ronaldo អាចនឹងធ្វើបានដូចដែលខ្ញុំធ្លាប់បានប្រាប់គេឱ្យជួយមិត្តរួមក្រុមចាស់របស់ខ្ញុំកាលពីយើងបានប្រកួតជាមួយគ្នា។ ហើយគេក៏បានយើងព្រមថាគេនឹងជួយក្លិប Juventus ឲ្យឈ្នះពាន Champions League ឲ្យទាល់តែបានបើទោះបីជាខ្ញុំលែងជាអ្នកចាំទីក្រុមសេះបង្កង់មែន តែចិត្តរបស់ខ្ញុំនៅតែជឿជាក់ទៅលើគេ»៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]