ខេត្តសៀមរាប​៖ ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោ​ចក​ម្នាក់ ត្រូវ​ឃាតករ​តាម​ប្រមាញ់​ចាក់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ជិត​ដល់​ផ្ទះ​ដែល​សល់​តែ​ចម្ងាយ​២០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​អុល​នា​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រួស​ក្រហម​ពី​ថ្នល់ជាតិ​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ ស្ថិត​ក្នុង​ក្រុម​ទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ​ខេត្តសៀមរាប​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហ៊ឹ​ម វណ្ណ​រ៉ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខងារ​ព្រិ​ន្ទ​បាល​ឯក ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោក​ចក ក្រុង​សៀមរាប មាន​ទីលំនៅ​ក្រុម​ទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ប្រាប់​ថា មុន​កើតហេតុ ពួក​ខ្ញុំ​កំពុង​ដេក​នៅ​ក្នុងផ្ទះ ស្រាប់​តែ​មាន​ម៉ូតូ​២​ទៅ​៣​គ្រឿង​ជិះ​ដេញ​ចាក់​គ្នា​ដូច​ក្នុង​រឿង​ហុងកុង​មួយសន្ទុះ​ក៏​ស្ងាត់​ឆឹង ។ បន្ទាប់​​ពី​ស្ងាត់​ហើយ ពួក​គាត់​ក៏​ដាស់​គ្នា​ចេញ​មក​មើល​ក៏​ឃើញ​មនុស្ស​ដេក​ស្លាប់​នៅ​តាម​ផ្លូវ​ក្រួស​ក្រហម​ចម្ងាយ​ពី​ផ្ទះ​ខ្ញុំ​ប្រហែល​៣០​ម៉ែត្រ រួច​មាន​អ្នក​ជិតខាង​ខ​ល​ទៅ​រាយ​ការណ៍​​ប៉ូលិស​មូលដ្ឋាន ក្រោយមក​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម និង​ប៉ូលិស​ក្រុង​/​ខេត្ត​ចុះ​មក​​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចោមរោម​មើល​ក្រែង​មាន​អ្នក​ស្គាល់​។

ប្រភព​ពី​ប៉ូលិស​ម្នាក់​​ប្រាប់​ថា ជន​រង​គ្រោះជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោក​ចក ហើយ​យប់​​ថ្ងៃ​១៤ សីហា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​បងធម៌​ដូច​សព​ដង ហើយ​ធ្លាប់​ដេក​​នៅ​ទីនោះ​ផង​ដែរ​។ នៅ​យប់​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​សំរាក​ពី​ការងារ​ក៏​ជិះ​ម៉ូតូ​មក​ផ្ទះ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ចូល​ទៅ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​ដេញ​តាម​ពីក្រោយ​ចាក់​សម្លាប់​ទាំង​អធ្រាត្រ​តែ​ម្តង ដោយ​ប្រើ​កូនកាំបិត​ចុង​ស្រួច​២​ដើម​ចាក់​ចំ​ពីមុខ​៩​កាំបិត និង​ខាង​ខ្នង​១​កាំបិត បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម រួច​ជនសង្ស័យ​ក៏​ទំលាក់​កាំបិត​២​ដើម​នោះ​ចោល​ក្បែរ​សព ក្រោយមក​គេចខ្លួន​បាត់​។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើ​កោសល្យ​វិនិច្ឆ័យ​ស​ន្និ​ដា្ឋ​ន​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​ប្រើ​កូនកាំបិត​ចិត្តបន្លែ​មុខ​ស្រួច​ចំនួន​២​ដើម​មែន ហើយ​ជនសង្ស័យ​មាន​គ្នា​ចាប់​២​ទៅ​៣​នាក់​ទើប​ធ្វើ​កើត ប្រហែល​ជា​រឿង​គំនុំ ព្រោះ​ទ្រព្យសម្បត្តិ​ឃើញ​នៅ​កន្លែង​កើតហេតុ​ទាំងអស់​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​បូជា​នៅ​វត្ត​ត្រាំ​នាគ ស្ថិត​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម នៅ​ព្រឹក​ថ្ងៃ​ដដែល​។ ចំណែក​ជន​សង្ស័យ កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​យក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​ខាន​តែ​បាន​៕

ប៉ូលិស​ប៉ុស្តិ៍​​ត្រូវ​ចាក់​ឡើង​សុះសាច់​​ក្នុង​ថ្លុកឈាម
ប៉ូលិស​ប៉ុស្តិ៍​​ត្រូវ​ចាក់​ឡើង​សុះសាច់​​ក្នុង​ថ្លុកឈាម
ប៉ូលិស​ប៉ុស្តិ៍​​ត្រូវ​ចាក់​ឡើង​សុះសាច់​​ក្នុង​ថ្លុកឈាម
ប៉ូលិស​ប៉ុស្តិ៍​​ត្រូវ​ចាក់​ឡើង​សុះសាច់​​ក្នុង​ថ្លុកឈាម
ប៉ូលិស​ប៉ុស្តិ៍​​ត្រូវ​ចាក់​ឡើង​សុះសាច់​​ក្នុង​ថ្លុកឈាម
ប៉ូលិស​ប៉ុស្តិ៍​​ត្រូវ​ចាក់​ឡើង​សុះសាច់​​ក្នុង​ថ្លុកឈាម
ប៉ូលិស​ប៉ុស្តិ៍​​ត្រូវ​ចាក់​ឡើង​សុះសាច់​​ក្នុង​ថ្លុកឈាម

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]