ពិភពលោក៖ ក្នុងនាមជាមនុស្ស យើងអាចធ្វើអ្វីជាច្រើនដើម្បីជីវិត ឱ្យមានសុខភាពល្អដូចជា ធ្វើការសម្រេចចិត្តត្រឹមត្រូវ ទាក់ទងនឹងសកម្មភាពដែលអាចបណ្តាលឱ្យឈឺខ្លួនប្រាណ និងណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពឱ្យដឹងពីជំងឺមួយចំនួនជាមុន។ 

ទោះយ៉ាងណា កង្វះការអប់រំ ខ្វះឱសថព្យាបាល និងធនធានហិរញ្ញវត្ថុ អាចធ្វើឱ្យប្រជាជនរស់នៅប្រទេសកំពុងអភិវឌ្ឍន៍ ងាយរងគ្រោះដល់អាយុជីវិត ខណៈជំងឺធាត់ជ្រុល និងការរស់នៅដែលចំណាយពេលច្រើនអង្គុយនៅតែមួយកន្លែង កំពុងឆក់យកជីវិតមនុស្សកាន់តែច្រើន នៅប្រទេសជឿនលឿន។ 

រូបតំណាងការស្លាប់របស់មនុស្ស

ខាងក្រោមនេះជាបុព្វហេតុធំៗទាំង១០ ដែលបណ្តាលឱ្យស្លាប់ច្រើនបំផុត៖

១០. គ្រោះថ្នាក់ចរាចរណ៍ (Traffic Accident)

ស្លាប់ ១.៣៤ លាននាក់ ឬ ២.៤% នៃការស្លាប់សរុប/ឆ្នាំ 

គ្រោះថ្នាក់ចរាចរណ៍

៩. ជំងឺរបេង (Tuberculosis)

ស្លាប់ ១.៣៧ លាននាក់ ឬ ២.៤% នៃការស្លាប់សរុប/ឆ្នាំ 

ជំងឺរបេង

៨. ជំងឺរាគរូសធ្ងន់ធ្ងរ (Serious Diarrhea)

ស្លាប់ ១.៣៨ លាននាក់ ឬ ២.៧% នៃការស្លាប់សរុប/ឆ្នាំ 

ជំងឺរាគរូសធ្ងន់ធ្ងរ

៧. ជំងឺវង្វេងវង្វាន់ វិកលចរិត និងបាត់បង់ស្មារតីផ្សេងៗ 

(Alzheimer & other Dementia)

ស្លាប់ ១.៥៤ លាននាក់ ឬ ២.៧% នៃការស្លាប់សរុប/ឆ្នាំ 

ជំងឺវង្វេងវង្វាន់ វិកលចរិត និងបាត់បង់ស្មារតីផ្សេងៗ

៦. ជំងឺទឹកនោមផ្អែម (Diabetes Mellitus)

ស្លាប់ ១.៥៨ លាននាក់ ឬ ២.៨% នៃការស្លាប់សរុប/ឆ្នាំ 

ជំងឺទឹកនោមផ្អែម

៥. ជំងឺមហារីកសួត មហារីកបំពង់ខ្យល់ និងមហារីកទងសួត

(Lung, Tracheal, Bronchial Cancers)

ស្លាប់ ១.៦ លាននាក់ ឬ ៣.០% នៃការស្លាប់សរុប/ឆ្នាំ 

ជំងឺមហារីកសួត មហារីកបំពង់ខ្យល់ និងមហារីកទងសួត

៤. ជំងឺរលាកសួតរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)

ស្លាប់ ៣.១៧ លាននាក់ ឬ ៥.៦% នៃការស្លាប់សរុប/ឆ្នាំ 

ជំងឺរលាកសួតរ៉ាំរ៉ៃ

៣. ជំងឺប្រព័ន្ធដង្ហើមផ្នែកខាងក្រោម - រលាកទងសួត ហើមទងសួត របេង ផ្តាសាយធំ 

(Lower Respiratory Infections) 

ស្លាប់ ៣.១៩ លាននាក់ ឬ ៥.៦% នៃការស្លាប់សរុប/ឆ្នាំ

ជំងឺប្រព័ន្ធដង្ហើមផ្នែកខាងក្រោម

២. ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)

ស្លាប់ ៦.២ លាននាក់ ឬ ១១.១% នៃការស្លាប់សរុប/ឆ្នាំ 

ជំងឺដាច់សរសៃឈាមខួរក្បាល

១. ជំងឺបេះដូងស្លោក ដោយសារកង្វះឈាមទៅចិញ្ចឹមបេះដូង 

(Ischaemic Heart Disease)

ស្លាប់ ៨.៧ លាននាក់ ឬ ១៥.៥% នៃការស្លាប់សរុប/ឆ្នាំ៕ 

ជំងឺបេះដូងស្លោក ដោយសារកង្វះឈាមទៅចិញ្ចឹមបេះដូង

*យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]