ភ្នំពេញ៖ នាយតឹង គឺជាតារាកំប្លែងមួយរូបដែលធ្លាប់តែបង្ហាញមុខនៅក្នុងកម្មវិធីជាច្រើន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ថា ក្រោយលោកបង្ហោះរូបភាពភ្ជាប់ជាមួយនឹងសារ នឹកស្រណោះ និងស្រលាញ់របស់មួយដ៏មានតម្លៃរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្រៅពីតារាកំប្លែងតារារូបនេះ ធ្លាប់ត្រូវបានគេដឹងថាលោកគឺជាអ្នករត់ម៉ូតូឌុបម្នាក់ផងដែរ តែក្រោយពីបានចូលសិល្បៈ និងមកទល់នឹងពេលបច្ចុប្បន្ន គេមិនទាន់ដឹងថាតារារូបនេះនៅតែប្រកបរបស់នេះដែរ ឫក៏អត់នោះទេ។

បន្ថែមពីនេះលោកក៏បានបង្ហោះរូបភាពជាមួយនឹងសារដ៏មានន័យ ខណៈពេលដែលលោកបានខិតខំប្រឹងប្រែងរបស់មកទល់ពេលនេះ តែលោកមិនធ្លាប់គិតថានឹងបោះបង់ម៉ូតូរបស់លោកដែលធ្លាប់មាន ភាពកម្សត់កម្រនឹងគ្នានោះទេ។

ជាមួយគ្នានេះលោកបាននិយាយថា៖«យ៉ាងណាក៏អរគុណដល់អូនសម្លាញ់មួយនេះដែលគាត់នៅរួមរស់ជាមួយខ្ញុំរហូត យើងបានចាប់ដៃគ្នា ជួបព្យុះ ជួបភ្លៀង ជួបក្តៅ ជួបត្រជាក់ មិនថាជិត ឬឆ្ងាយ មិនថាយប់ឬថ្ងៃជាង(១៥ឆ្នាំហើយ)គាត់មិនដែលឲ្យខ្ញុំលំបាកម្តងណានោះទេ អរគុណអូនសម្លាញ់ ដែលឲ្យបងមានអ្វីៗដល់សព្វថ្ងៃនេះ»។

តាមរយៈសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែជ្រាបច្បាស់ថា លោកពិតជាខិតខំប្រឹងប្រែងខ្លាំង ពីអ្នករត់ម៉ូតូឌុបដល់កម្សត់ប្រែក្លាយ ទៅជាតារាម្នាក់ដែលមានជីវភាពប្រសើរជាងមុន។ តែទោះជាយ៉ាងណាក៏មិនទាន់ ដឹងថាលោកនៅតែបន្តរកស៊ីមុខរបរបែបនេះទៀត ឫក៏អត់នោះទេ ដូច្នោះមានតែរង់ចាំការបកស្រាយចេញពីមាត់របស់តារារូបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

នាយតឹង
នាយតឹង
ម៉ូតូដែលនាយតឹង ជិះជាច្រើនឆ្នាំ
ម៉ូតូដែលនាយតឹង ជិះជាច្រើនឆ្នាំ
ម៉ូតូដែលនាយតឹង ជិះជាច្រើនឆ្នាំ
ម៉ូតូដែលនាយតឹង ជិះជាច្រើនឆ្នាំ
នាយតឹង
សាររបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]