បរទេស៖ គ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លិប Juventus កីឡាករ Cristiano Ronaldo បានក្លាយជាបេក្ខភាពមួយ នៅក្នុងការស៊ុតគ្រាប់បាល់ដែលល្អបំផុតប្រចាំរដូវកាល ២០១៧-២០១៨ នៅក្នុងទ្វីបអឺរ៉ុប។

Cristiano Ronaldo

ចំពោះគ្រាប់បាល់របស់ Ronaldo ដែលបានជាប់នោះ គឺជាគ្រាប់បាល់ដែលគេស៊ុតបកចេកបញ្ចូលទីទៅលើក្រុម Juventus អំឡុងពេលដែលគេនៅជាខ្សែប្រយុទ្ធរបស់ក្លិប Real Madrid ដែលប្រកួតនៅក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចំណែកកីឡាការិនីរបស់ក្រុមជម្រើសជាតិអង់គ្លេស Lucy Bronze និងកីឡាករ U-១៩ របស់ប្រទេសអង់គ្លេស Elliot Embleton ក៏ជាប់ឈ្មោះនៅក្នុងបញ្ជីរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា(UEFA)ផងដែរ។

ជាមួយគ្នានេះដែរ គ្រាប់បាល់ដែលល្អបំផុតរបស់កីឡាការិនី Bronze គឺគ្រាប់បាល់ដែរស៊ុតវ៉ុលឡេបញ្ចូលទីទៅលើក្លិប Lyon ពេលដែលគេនៅជាខ្សែការពាររ​បស់ក្រុម Manchester City។

Cristiano Ronaldo

សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា(UEFA) បានសម្រេចជ្រើសរើសយកគ្រាប់បាល់ដែលល្អបំផុតចំនួន ១១គ្រាប់ចេញពីក្នុងពានរង្វាន់ដ៏សំខាន់ៗប្រចាំអឺរ៉ុបរយៈពេល១ ឆ្នាំម្តងៗ ដោយនៅក្នុងនោះសម្រាប់ឆ្នាំនេះវិញក៏គេមានឃើញមានឈ្មោះរបស់កីឡាករ Cristiano Ronaldo ដូចគ្នា៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]