អ្នកដឹងទេថាសារធាតុសរសៃពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពនៃរាងកាយយើង។ វាជួយសម្រួលទៅដល់ចលនានៃការរំលាយអាហារ ផ្តល់នូវសារធាតុចិញ្ចឹមសម្រាប់ពពួកបាក់តេរីល្អៗដែលមានក្នុងពោះវៀនយើង និងជួយបំបាត់នូវអាការទល់លាមកយ៉ាងមានប្រសិទ្ធភាពទៀតផង។  ជាពិសេសសារធាតុសរសៃមួយចំនួនបានជួយដល់ការសម្រកទម្ងន់ កាត់បន្ថយកម្រិតជាតិស្ករទៀតផង។

ដូច្នេះខាងក្រោមជាអាហារទាំង ៤ ប្រភេទ ដែលសំបូរទៅដោយសារធាតុសរសៃសម្រាប់ចិញ្ចឹមរាងកាយយើង៖

១. ផ្លែដូង

ផ្លែដូង មិនត្រឹមតែជួយបំបាត់ភាពស្រែកទឹក បំពេញបន្ថែមនៃសារធាតុអេឡិចត្រូលីត កំចាត់ចោលជាតិពុលនៅតម្រង់នោម និងបំបាត់អាការរាគយ៉ាងមានប្រសិទ្ធភាពនោះទេ  លើសពីនេះសាច់ដូងជាប្រភពនៃសារធាតុសរសៃយ៉ាងច្រើន ដែលយើងត្រូវការសម្រាប់បំពេញតម្រូវការនៃសារធាតុចិញ្ចឹមមួយនេះ។

រូបតំណាង

២. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិជាអាហារសំរន់ដ៏ល្អ ដែលមាននូវបរិមាណជាតិផ្អែមតិចតួច ប៉ុន្តែសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជាវីតាមីន ប្រូតេអ៊ីន ដែលសុទ្ធតែជាអាហារថាមពល និងជាពិសេសនោះសារធាតុសរសៃនេះឯង។ គ្រាប់ធញ្ញជាតិដែលងាយហូប និង រកបាននោះមានដូចជា សណ្តែកដី សណ្តែកបារាំង គ្រាប់ស្វាយចន្ទី ។ល។

រូបតំណាង

៣. ផ្លែប៊ឺ

ផ្លែប៊ឺ មិនត្រឹមតែសំបូរទៅដោយវីតាមីនជាច្រើនប្រភេទ ដូចជា វីតាមីនC វីតាមីនE វីតាមីនB6  វីតាមីនK និងសារធាតុរ៉ែមួយចំនួនទៀតនោះទេ វាថែមទាំងជាប្រភពនៃសារធាតុសរសៃ និងខ្លាញ់ល្អយ៉ាងសំបូរបែប ដែលជាកត្តាចូលរួមចំណែកក្នុងការកាត់បន្ថយនៃពពួកកូលេស្តេរ៉ុលមិនល្អមានតាមជញ្ជាំងសរសៃឈាម និងប្រឆាំងនឹងជំងឺបេះដូងទៀតផង។

រូបតំណាង

៤. ផ្លែសារី

មិនខុសគ្នាពីផ្លែប៊ឺប៉ុន្មានឡើយ ផ្លែសារី ដែលស្រដៀងគ្នានឹងផ្លែប៉ោម ក៏សំបូរទៅដោយសារធាតុសរសៃយ៉ាងច្រើន ហើយងាយហូបនិងរកទិញទៀតផង។

ជាពិសេសវាក៏មាននូវសារធាតុចិញ្ចឹមយ៉ាងសំបូរបែបផងដែរ រាប់តាំងពីវីតាមីន សារធាតុរ៉ែ និងជាពិសេសខ្លាញ់ Omega 6 ដែលជាសារធាតុចិញ្ចឹមមិនអាចខ្វះបាននៃកោសិកា ជាពិសេសកោសិកាណឺរ៉ូននៃខួរក្បាល សម្រាប់ដំណើរការធម្មតារបស់ប្រព័ន្ធប្រសាទ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]