បរទេស៖ អ្នកគាំទ្រក្លិបអធិរាជស Real Madrid ជាច្រើនលាននាក់បានបោះឆ្នោតទម្លាក់ខ្សែប្រយុទ្ធ Karim Benzema ដើម្បីរក្សាទុកខ្សែបម្រើ Luke Modric ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Super Cup នៅយប់នេះជាមួយក្រុម Atletico Madrid ។

Luke Modric និង Karim Benzema

បន្ទាប់ពី Modric បានវិលត្រលប់មកចូលរួមការហ្វឹកហាត់វិញជាមួយមិត្តរួមក្រុម Real Madrid របស់គេវិញ ក្រោយពីបញ្ចប់ការប្រកួត World Cup ២០១៨កន្លងទៅគ្រូបង្វឹក Julen Lopetegui ចង់រក្សាទុកកីឡាកររូបនេះមិនឲ្យមិនរបួសដើម្បីដាក់គេឲ្យលេងនៅក្នុងជម្រើស ១១នាក់ដំបូងរបស់ក្រុមអធិរាជសនៅក្នុងជំនួបនៅយប់នេះនាទីក្រុង Tallinn ប្រទេសអេស្តូនីផងដែរ។

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិក្រូអាតរូបនេះ បានអវត្តមានក្នុងយុទ្ធនាការប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាលអស់ជាច្រើនប្រកួត ពីព្រោះតែលោក Julen ចង់ឲ្យរូបគេរក្សាកម្លាំងនិងរាងកាយឲ្យបានល្អជៀសវាងរបួស ណាមួយរូបគេនឹងក្លាយជាកីឡាករខាន់បន្ទាប់ពីអវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo។

ជាមួយគ្នានេះដែរ ក្រុមអ្នកគាំទ្រក្លិបយក្សអេស្ប៉ាញបានធ្វើការស្នើសុំឱ្យមានការបញ្ចេញមតិមួយរបស់ពួកគេ សម្រាប់ការស្ទាបស្ទង់ដើម្បីចង់ដឹងថាតើរវាងខ្សែប្រយុទ្ធ Benzema និងខ្សែបម្រើ Modric មួយណាជាតួអង្គសំខាន់ជាង ដោយជាក់ស្តែងខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះមានការគាំទ្រយ៉ាងច្រើនលើសលុប។

Karim Benzema
Luke Modric

គួរឲ្យដឹងថា អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងរូបនេះ បានទទួលសម្លេងគាំទ្រតែ ៣២ភាគរយប៉ុណ្ណោះនៅក្នុងចំណោមសម្លេង ១៣០.០០០ ខណៈពេលដែលខ្សែបម្រើរបស់ក្រុមក្រូអាតវិញជាអ្នកឈ្នះដាច់តែម្តង ប៉ុន្តែពួកគេនៅតែជាមិត្តរួមក្រុមដដែលពោលគឺគ្រូបង្វឹកក្លិប Real Madrid មិនទាន់បញ្ចេញឈ្មោះអ្នកណាដែលត្រូវចេញ និង អ្នកណាដែលត្រូវនៅអ្នកនោះដែរ៕

Luke Modric, Karim Benzema, Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]