បរទេស៖ គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madrid លោក Julen Lopetegui រំពឹងថា ខែ្សបម្រើ Gareth Bale នឹងដើរតួនាទីយ៉ាងសំខាន់នូវយប់នេះ ពេលប៉ះក្រុម Atletico Madrid នៅក្នុងពានរង្វាន់ UEFA Super Cup។ 

Gareth Bale

ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo បានផ្លាស់ទៅកាន់ក្រុមសេះបង្គង់ Juventus ដែលធើ្វឲ្យ Real Madrid កំពុងគិតគូរ ថាតើកីឡាករណាដែលសាកសមនឹងអាចទៅលេងតំណែងរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ។

យ៉ាងណាក្ដី អតីតគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ បានផ្ដោតសំខាន់ទៅកាន់ Bale ហើយសង្ឃឹម និងជឿជាក់ថា អតីតកីឡាកររបស់ក្រុម Tottenham Hotspur នេះ នឹងក្លាយជាតួអង្គដ៏សំខាន់សម្រាប់ក្រុមទាំងមូល ពោលគឺនឹងអាចជំនួស Ronaldo បាន។  

លោក Julen Lopetegui

«ពួកយើងពេញចិត្ដ Bale នៅជាមួយពួកយើង។ គេពិតជាមានការរំពឹងខ្ពស់ និងព្យាយាមលេងតាំងពីបើករដូវកាលដំបូង» សម្ដីលោក លោក Julen Lopetegui អំឡុងសន្និសីទសារព័ត៌មាន។

«យើងពិតជាសប្បាយចិត្ដជាមួយការតាំងចិត្ដរបស់គេ ដែលបានបង្ហាញឲ្យក្រុមឃើញ អំឡុងពេលហ្វឹកហាត់។ យើងជឿថា គេនឹងមានរដូវកាលមួយដ៏អស្ចារ្យ» គ្រូបង្វឹក Real បន្ដ។

សូមបញ្ជាក់ថា Real Madrid គឺជាជើងឯក Champions League ដែលនឹងត្រូវប៉ះជើងឯក Europa League គឺគូសត្រូវ Atletico Madrid ក្នុងពានរង្វាន់ UEFA Super Cup នៅវេលាម៉ោង ២រំលងអាធ្រាតនេះ៕  

Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]