អ៊ីតាលី៖  ស្ពានមួយកន្លែងក្នុងទីក្រុង ជីណូអា (Genoa) ប្រទេសអ៊ីតាលី បានបាក់ស្រុតកាលពីម្សិលមិញ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្ស ៣៥ នាក់។ វាអាចបណ្តាលមកពីកំហុសបច្ចេកទេសណាមួយក្នុងការសាងសង់ ឬអាចមកពីដល់កំណត់អាយុកាលប្រើប្រាស់។ នេះបើតាមសម្តីរបស់អ្នកជំនាញ។

ស្ពាន Morandi ដែលបាក់នៅអ៊ីតាលីម្សិលមិញ

ស្ពាននេះមានឈ្មោះថា Morandi និងត្រូវបានសាងសង់តាំងពី ៥០ ឆ្នាំមុនម្ល៉េះ។ វាបានបាក់ស្រុតគ្រឹបតែម្តងនៅម៉ោងប្រហែល ១១:៣០ នាទីព្រឹកថ្ងៃអង្គារ ខណៈមហាវិថីដែលជាសរសៃឈាមសេដ្ឋកិច្ច នៅប៉ែកខាងលិចនៃទីប្រជុំជនក្រុង កំពុងមានសភាពណែនណាន់តាន់តាប់ដោយរថយន្តតូចធំ។

ស្ពាន Morandi ដែលបាក់នៅអ៊ីតាលីម្សិលមិញ

អ្វីដែលជាអព្ភូតហេតុស្មានមិនដល់នោះគឺ មានអ្នកនៅរស់ប៉ុន្មាននាក់ដែរ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយពីធ្លាក់ចុះពីកម្ពស់ជាង ៤៥ ម៉ែត្រជាមួយរថយន្ត ដែកថែប និងកម្ទេចកម្ទីស៊ីម៉ង់ត៍ចូលក្នុងទន្លេខ្លះ ធ្លាក់លើផ្លូវរថភ្លើងខ្លះ និងតំបន់ឧស្សាហកម្មខ្លះ ដែលធ្វើឱ្យរថយន្តដែលនៅខាងក្រោមត្រូវសំប៉ែតដូចចេកចៀន និងកម្ទេចថ្មជាច្រើនធ្លាក់ចូលអគារនានា។

ជនរងគ្រោះដែលនៅរស់ ក្នុងហេតុការណ៍បាក់ស្ពាន

សាក្សីដែលបានថតហេតុការណ៍នេះបាននិយាយថា ស្ពាននេះត្រូវរន្ទះបាញ់ប៉ុន្មានវិនាទីប៉ុណ្ណោះមុននឹងស្រុតចុះតែម្តង ប៉ុន្តែការគិតថាវាកើតឡើងបណ្តាលមកពីហេតុការណ៍ធម្មជាតិនេះ ត្រូវបានច្រានចោលថាជារឿងមិនអាចទៅរួច។

ស្ពាន Morandi ដែលបាក់នៅអ៊ីតាលីម្សិលមិញ

លោក Agathoklis នាយករងនៃសាកលវិទ្យាល័យនៃក្រុងឡុងដ៍ ផ្នែកស្រាវជ្រាវវិស្វកម្មសំណង់ស៊ីវិលបានឱ្យដឹងថា ស្ពាននេះត្រូវបានសាងសង់ចប់សព្វគ្រប់ក្នុងឆ្នាំ ១៩៦៧ ហើយវាច្បាស់ជាមានកំហុសបច្ចេកទេសណាមួយក្នុងពេលសាងសង់ជាមិនខាន ជាពិសេសនៅត្រង់គ្រឹះរបស់វា ឬអាចមកពីការសឹករេចរិលនៃគ្រឿងដែក៕

ស្ពាន Morandi ដែលបាក់នៅអ៊ីតាលីម្សិលមិញ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]