ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ គឺជាថ្ងៃពិសេសរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង អែន ជី ដែលមានបងប្អូន និងមិត្តភក្តិជាច្រើនរូប បានចូលរួមជូនពរតាមរយៈបណ្តាញសង្គមរបស់នាងជាច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ កាលពីល្ងាចមិញនេះ បងប្អូន និងមិត្តភក្តិជិតស្និទ្ធរបស់តារាចម្រៀងស្រី អ្នកនាង អែន ជី ក៏ដូចជាម្ដាយឱពុកក្មេករបស់ខ្លួន បានចូលរួមធ្វើកម្មវិធីមួយដល់នាងផងដែរ ដោយក្នុងនោះមានការហូបអាហារជួបជុំគ្នា យ៉ាងសាមញ្ញធម្មតា ជាមួយនឹងនំខេក និងកាដូជាច្រើនជូន ទៅដល់តារារូបនេះ ក្នុងថ្ងៃកំណើត។

យ៉ាងណាមិញ ទោះបីជាខួបកំណើតរបស់នាង មិនសូវជាធំដុំ ដូចជារៀងរាល់ឆ្នាំក៏ដោយក្តី តែឃើញថារូបនាងពិតជាសប្បាយចិត្តខ្លាំង ញញឹមបិទមាត់មិនជិតនោះទេ នៅពេលដែលឃើញគ្រួសារ និងមិត្តរបស់ខ្លួនធ្វើបែបនេះ៕

សូមទស្សនាទិដ្ឋភាពខួបកំណើតរបស់តារាស្រីរូបនេះ ខាងក្រោមនេះ៖ 

ទិដ្ឋភាពខួប អែន ជី
ទិដ្ឋភាពខួប អែន ជី
ទិដ្ឋភាពខួប អែន ជី
ទិដ្ឋភាពខួប អែន ជី
ទិដ្ឋភាពខួប អែន ជី
ទិដ្ឋភាពខួប អែន ជី
ទិដ្ឋភាពខួប អែន ជី
ទិដ្ឋភាពខួប អែន ជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង