រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​ផលិត​នៅ​ប្រទេស​កម្ពុ​ជាមួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ឆែកឆេរ​បង្ក្រាប​ដោយ​រក​ឃើញ​ខោអាវ​រ៉ូ​បរាប​ពាន់​កេស​ដែល​ចៅ​កែ​ជា​ជនជាតិ​ចិន​នាំ​ចូល​មក​ក្លែងបន្លំ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​តំបន់​អឺរ៉ុប ។

ការ​ចុះ​បង្ក្រាប​ខោអាវ​ក្លែង​ម៉ាក​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ឃ្លាំង​លេខ​៧២២ ផ្លូវ​លេខ​១០១១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក យឹ​ម សុ​ជាតិ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ឃ្លាំង​ដែល​ត្រូវ​ចុះ​ឆែកឆេរ​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ដែល​បាន​នាំ​ខោ​អាវ​​ចូល​ពី​ប្រទេស​ចិន ហើយ​មក​ស្តុក​ទុក​ក្លែង​ម៉ាក និង​ក្លែងបន្លំ​ផលិត​នៅ​ប្រទេស​ម្ពុ​ជា​ដោយ​ពុំ​មាន​​រោងចក្រ​រួច​នាំ​ចេញ​ទៅ​ប្រទេស​តំបន់​អឺរ៉ុប ។

តាម​នគរបាល​បានអោយ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​នគរបាល​ជំនាញ​អស់​រយៈពេល​ជា​យូរ​ដោយ​រក​ឃើញ​ថា ឃ្លាំង​នោះ​បាន​លួច​ក្លែងបន្លំ​ខោអាវ​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​តំបន់​អឺរ៉ុប​ដើម្បី​រួច​ពន្ធ​ទើប​សមត្ថកិច្ច​សុំ​គោលការណ៍​ចុះ​ត្រួត​ព​និត្យ​តែ​ម្តង ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​សមត្ថកិច្ច​បាន​រក​ឃើញ​ខោអាវ​រ៉ូ​បរាប់​ពាន់​កេស​ដែល​វាយ​ស្លាក​ផលិត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ក្លែងបន្លំ​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ។ ការ​ឆែកឆេរ​អស់​ជា​ច្រើន​ម៉ោង​គណៈ​ក​ម្មា​ការ​ចម្រុះ​ក៏​បាន​សម្រេច​ធ្វើ​បិទ​ទីតាំង​ខាងលើ​បណ្តោះ​អាសន្ន​ដើម្បី​អោយ​ម្ចាស់​យក​ឯកសារ​បង្ហាញ ៕

ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​
ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​
ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​
ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​
ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​
ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​
ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​
ចាប់ឃ្លាំង​ស្តុក​ទំនិញ​ខោអាវ​លួច​ក្លែងបន្លំ​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]