ថៃ: កាលពីពេលប៉ុន្មានថ្ងៃមុននេះ ជាថ្ងៃប្រារព្ធកម្មវិធីតន្រ្តីមួយកន្លែងរបស់លោក Udom Taepanich ដែលត្រូវបានមហាជនគ្រប់ៗគ្នា ស្គាល់លោកថា ជាអ្នកនិពន្ធ ព្រមទាំងជាតារាកំប្លែងប្រុសមួយរូប ផងដែរ ក្នុងវិស័យសិល្បៈរបស់ថៃ។ 

លោក Udom Taepanich

ដោយឡែក នាថ្ងៃនៃការប្រារព្ធតន្រ្តីនោះផងដែរ​ ក៏មានការចូលរួមទស្សនាពីសំណាក់មិត្តភក្តិស្និទ្ធស្នាលជាច្រើននាក់របស់លោក ក្នុងការមកចូលរួមអបអរសាទរថ្ងៃពិសេសមួយនេះដែរ។ ជាមួយគ្នានោះ ក្នុងចំណោមមិត្តភក្តិស្និទ្ធស្នាលរបស់លោកទាំងអស់នោះ ក៏មានកញ្ញារូបស្រស់សម្តីផ្អែម Bella Ranee ម្នាក់ ផងដែរ។

លោក Udom Taepanich និងកញ្ញា Bella Ranee

ឆ្លៀតក្នុងឱកាសនោះដែរ​ នាពេលពាក់កណ្តាលនៃកម្មវិធី លោក Udom Taepanich ក៏បានដើរច្រៀងសំដៅមករកកញ្ញា Bella Ranee ហើយថែមទាំងបានបង្ហាញសកម្មភាពសិ្នទ្ធស្នាលជាខ្លាំង មកកាន់នាង នៅចំពោះមុខមហាជនគ្រប់ៗគ្នា ដោយមិនមានការអៀនអ្វីបន្តិច នោះទេ។

ហើយស្របពេលនោះដែរ កញ្ញា Bella Ranee ក៏មិនមានចិត្តប្រកាន់ខឹងជាមួយរូបលោក ដែលធ្វើទង្វើបែបនេះដាក់នាង​ នោះដែរ ដោយចាត់ទុកលោក ដូចជា តារារៀមច្បង ថែមទៀតផង៕

ខាងក្រោមនេះ ជាវីដេអូខ្លីមួយរបស់លោក ជាមួយកញ្ញា Bella Ranee:

លោក Udom Taepanich និងកញ្ញា Bella Ranee
លោក Udom Taepanich និងកញ្ញា Bella Ranee
លោក Udom Taepanich និងកញ្ញា Bella Ranee
កម្មវិធីតន្រ្តីរបស់លោក Udom Taepanich
កម្មវិធីតន្រ្តីរបស់លោក Udom Taepanich

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]