ការបោកគក់សម្លៀកបំពាក់មិនមែនជាការងាយស្រួលឡើយ ជាពិសេសនៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ញឹកញាប់ និងសប្បូរធូលីដីដូចជាប្រទេសកម្ពុជា។ ជាទូទៅទោះបីជាមានម៉ាស៊ីនបោកគក់ ក៏ដោយក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំនិងដុសជម្រះតំបន់ ដែលមានក្អែលប្រលាក់ខ្លាំងនៅលើសម្លៀកបំពាក់មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ដូច្នេះហើយ សាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

Samsung ActivDual Wash

ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual Wash៖

1. ជំនួយសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់

Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។

2. អ្នកមិនចាំបាច់ប្រើច្រាសដុស

កាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់ ដើម្បីឲ្យអ្នកអាចគក់សម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះតែម្តង ដោយមិនចាំបាច់ប្រើច្រាសដុស។

3. មិនចាំបាច់លើកសម្លៀកបំពាក់ដែលសើម

អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីន ActivDual Wash ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុនត្រាំនៅក្នុងម៉ាស៊ីន ActivDual Wash ឡើង ខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងធុងបោកគក់តែម្តង ជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តក៏បាន ជាមួយប៊ូតុងមុខងារយ៉ាងពិសេស។

4. កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់

ម៉ាស៊ីនបោកគក់ ActivDual Wash ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អទៅក្នុងទឹក បង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ។

5. កាត់បន្ថយការជាប់កំទេចកំទីលើសម្លៀកបំពាក់

តម្រងពីរជាន់ដែលបានភ្ជាប់ជាមួយធុងបោកគក់ ActivDual Wash អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឲ្យអ្នកអាចបោកគក់សម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់។

6. កាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់

សាមសុងបានបង្កើតបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឲ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា ដូច្នេះអ្នកក៏អាចកាត់បន្ថយពេលវេលាអ៊ុតសម្លៀកបំពាក់របស់អ្នកបានទៀតផង ជាមួយម៉ាស៊ីនបោកគក់ Activ Dual Wash នេះ។ គន្លឹះសំខាន់មួយទៀត ដែលអ្នកអាចបោកគក់សម្លៀកបំពាក់របស់អ្នកឲ្យបានស្អាត និងមិនសូវប្រទាក់គ្នានោះ គឺការរៀបសម្លៀកបំពាក់របស់អ្នកជាដុំៗ ដាក់នៅក្នុងម៉ាស៊ីនបោកគក់ ActivDual Wash។

7. ពិនិត្យ និងដោះស្រាយបញ្ហានៅលើម៉ាស៊ីនបោកគក់ ជាមួយទូរស័ព្ទដៃ

អ្នកមិនចាំបាច់អានសៀវភៅណែនាំដែលភ្ជាប់ជាមួយម៉ាស៊ីនបោកគក់ក៏បានដែរ។ ជាមួយនឹងម៉ាស៊ីនបោកគក់ ActivDual Wash អ្នកអាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃប្រព័ន្ធម៉ាស៊ីនបោកគក់បានដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃសាមសុង។

ដូច្នេះហើយទើបបានជាម៉ាស៊ីនបោកគក់ Samsung ActivDual Wash ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវភ្លៀងធ្លាក់នេះតែម្តង។ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោកគក់ ActivDual Wash សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ showroom របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232.

Samsung ActivDual Wash
Samsung ActivDual Wash
Samsung ActivDual Wash
Samsung ActivDual Wash

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]