បរទេស៖ បទចម្រៀងអន្តរជាតិដែលមានចំណងជើងថា«Kiki do you love me» កំពុងអង្រួនបេះដូងយុវវ័យ ទាំងក្នងនិងក្រៅប្រទេស ជាមួយស្ទីលរាំបែបថ្មី ដោយមានការចុះពីលើឡានរាំតាមដងផ្លូវ។

ទន្ទឹមនឹងមានការគាំទ្រខ្លាំង ស្រាប់តែមុននេះមិនប៉ុន្មានម៉ោង មានការចែកចាយវីដេអូ នារីរូបស្រស់ជនជាតិបរទេសម្នាក់ បានបញ្ចេញក្បាច់រាំក្នុងបទ «Kiki do you love me» លើផ្លូវសារធារណៈ ខណៈដែលមិនបានប្រុងប្រយ័ត្ន ស្រាប់តែមានឡានមួយផ្សេងទៀត បើកបុកនាងពេញមួយទំហឹងតែម្ដង។

តួយ៉ាង តាមរយៈវីដេអូនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង រហូតមានសារព័ត៌មានមួយចំនួន បានចុះផ្សាយពីហេតុការណ៍ដ៏រន្ធត់មួយនេះថា ជាការពិតឬយ៉ាងណាឲ្យប្រាកដ។ 

ជាក់ស្ដែង វីដេអូនេះគ្រាន់តែជាការសម្ដែងរបស់នារីម្នាក់នោះ និងមិត្តភក្តិគេតែប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា នេះក៏អាចចាត់ទុកជាមេរៀនមួួយសម្រាប់ អ្នកគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស អ្នកដែលនិយមរាំស្ទីលចុះពីឡាន តាមផ្លូវដូច្នេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នារីរូបស្រស់
នារីរូបស្រស់
នារីរូបស្រស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]