ចិន៖ ថ្មីៗនេះវីដេអូឃ្លីប របស់នារីវ័យក្មេងជនជាតិចិនម្នាក់ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម តាមរយៈការបង្ហាញជំនាញ ដែលហាក់ពោរពេញដោយបទពិសោធន៍ ច្នៃដើមឫស្សីធ្វើចេញទៅជារបស់របរប្រើប្រាស់បានយ៉ាងល្អ ថ្វីដៃមិនចាញ់ទៅនឹងបុរសៗឡើយ។

សកម្មភាពក្នុងពេលធ្វើធ្នើរ និងកូនកៅអីអង្គុយ

ជាក់ស្តែង បើផ្នែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការកោតសរសើរយ៉ាងច្រើននោះ គេឃើញនារីវ័យក្មេងស្រស់ស្អាត ឆ្លាត និងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ បានបង្ហាញសមត្ថភាពជំនាញយ៉ាងស្វាហាប់របស់នាង នូវហត្ថកម្មដែលធ្វើដោយដៃ ដ៏មានប្រយោជន៍មួយចេញពីដើមឫស្សី បង្កើតបានជាធ្នើរសម្រាប់ដាក់របស់របរប្រើប្រាស់ក្នុងផ្ទះបាយ និងកូនកៅអីតូចមួយសម្រាប់អង្គុយ ទាំងគ្មានជំនួយពីនរណាម្នាក់  ខណៈដែលធ្វើឲ្យអ្នកទស្សនាជាច្រើន ជក់ចិត្តតាមដាននឹងសកម្មភាពរបស់នាង ពីមួយជំហានទៅមួយជំហាន សឹងតែមិនហ៊ានព្រិចភ្នែក។

ធ្នើរឫស្សីសម្រាប់ដាក់របស់របរក្រោយធ្វើរួច

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយ ដោយម្ចាស់ផេកហ្វេសប៊ុកមួយ (Videoog) ដោយទទួលបានអ្នកចុចចូលមើលជាច្រើនពាន់ដង។ ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន លើកទឹកចិត្ត និងសរសើរចំពោះសមត្ថភាព ក៏ដូចជាថ្វីដៃជំនាញ ដែលស្រីស្អាតរូបនេះ បានបង្ហាញឡើងដើម្បីជាការចែករំលែកដល់គ្រប់គ្នាឲ្យបានដឹង និងបានឃើញផងដែរ ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]