ភ្នំពេញ៖ តារាសម្តែងនិងជាតារាម៉ូដែលប្រុសលោក យក់ ឆៃហាក់ ភាគច្រើនត្រូវបានប្រិយមិត្ត ស្គាល់លោកតាមរយៈការថតផ្សាយស្ពតពាណិជ្ជកម្មល្បីៗបែបយុវវ័យ ការសម្តែង នៅក្នុងMV បទចម្រៀងផ្សេងៗ និងជាពិសេស លោកថែមទាំងជា ពិធីករមួយរូបថែមទៀតផង។

គួរឲ្យដឹងថា ក្រៅពីអាជីពជាអ្នកសិល្បៈដែលខ្លួបស្រលាញ់នេះផងដែរ តារាប្រុសយក់ ឆៃហាក់ ថែមទាំងមានបើកជាជំនួញរកស៊ីផ្ទាល់ខ្លួនថែមទៀតផង។ នេះបើតាមការរៀបរាប់បានឲ្យដឹងថា មុខជំនួញដែលតារាប្រុសរូបនេះជ្រើសរើសមកដំណើរការ គឺអាចនិយាយបានថា មានលក្ខណៈពិសេសខុសពីតារាៗដទៃផ្សេងៗទៀត ពោលគឺលោកយក់ ឆៃហាក់ បានងាកមកចាប់របរលក់ទឹកមាត់ក្រចៀកកាំ ដែលចិញ្ចឹមនិងផលិតឡើងឲ្យខ្លួនឯងតែម្តង។

យ៉ាងណាមិញ បើទោះបីជាកំពុងតែដំណើរជំនួញផ្ទាល់ខ្លួនបានយ៉ាងរលូនក្តី ប៉ុន្តែតារាប្រុសរូបនេះ នៅតែមិនចោលឡើយ ពីអាជីពសិល្បៈ ពីព្រោះជាអាជីពដែលលោកពេញចិត្តនិងស្រលាញ់ តាំងពីក្មេងមកម៉្លេះផងដែរ៕ 

តារាប្រុស យក់ ឆៃហាក់
តារាប្រុស យក់ ឆៃហាក់
តារាប្រុស យក់ ឆៃហាក់
តារាប្រុស យក់ ឆៃហាក់
តារាប្រុស យក់ ឆៃហាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]