ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញថាក្រុមហ៊ុន OPPO បានធ្វើការផ្លាស់ប្តូររូបភាពផ្ទាំងប៉ាណូធំៗរបស់ខ្លួន ក៏ដូចជាផ្ទាំងរូបភាព តាមបណ្តាហាងទាំងនៅភ្នំពេញ និងនៅតាមខេត្តនានា។ OPPO បានប្រើប្រាស់នូវរូបភាពថ្មីដែលមានតារាតំណាងរបស់ខ្លួនទាំង ៣ កាន់នូវទូរស័ព្ទម៉ាកថ្មី ហើយមានសរសេរឈ្មោះរបស់ទូរសព្ទម៉ូដែលថ្មីនេះយ៉ាងធំៗថា F9 រួមជាមួយនឹងពាក្យស្លោកមួយឃ្លាគឺ «សាកថ្ម៥នាទី និយាយទូរស័ព្ទបាន២ម៉ោង»។ 

OPPO F9

នេះអ្នកអាចនឹងសន្និដ្ឋានបានថាម៉ូដែលថ្មីនេះ នឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចទៅនឹងស្មាតហ្វូនកំពូល OPPO Find X ផងដែរ ដែលអាចសាកថ្មទូរស័ព្ទឲ្យពេញ ដោយប្រើរយៈពេលប្រហែល ១ ម៉ោងប៉ុណ្ណោះ នេះពិតជាលឿនព្រោះថាទូរស័ព្ទដ៏ទៀតប្រើពេលរហូតដល់ទៅ ២ ឬ ៣ ម៉ោង ទើបអាចសាកថ្មបានពេញ។ OPPO F9 នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងបង្កើតភាពភ្ញាក់ផ្អើលដ៏ធំមួយក្នុងក្រុងភ្នំពេញ។

OPPO F9

គ្រួសារទូរសព្ទឆ្លាតវៃត្រកូល F របស់ OPPO បានវិវត្តន៍សមាជិកដល់ជំនាន់ F9 ហើយ! បើបើតាមការលេចធ្លាយព័ត៌មាន វានឹងមានវត្តមាននៅប្រទេសកម្ពុជានៅថ្ងៃទី ២៤ ខែសីហានេះហើយ។ សមាជិកថ្មីមួយនេះ មិនត្រឹមតែជាអ្នកជំនាញខាងថតសែលហ្វីនោះទេ OPPO F9 ជាទូរស័ព្ទឆ្លាតវៃ ដែលបំពាក់ទៅដោយបចេ្ចកវិទ្យាថ្មីៗនឹកស្មានមិនដល់។

OPPO F9

តាមរយៈ gsmarena ដែលជាគេហទំព័រនិយាយពីលក្ខណៈសម្បត្តិទូរស័ព្ទជុំវិញពិភពលោក បានបង្ហើបពីសមត្ថភាពពិសេសៗរបស់ OPPO F9 ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។

បន្ថែមពីការរចនាអេក្រង់ឆកតូចជាងមុនដែល OPPO ហៅថា Water drop Screen (អេក្រង់រាងតំណក់ទឹក) F9 និងបំពាក់អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display ១៦ លានពណ៌ កម្រិត 1080 x 2280 ភិចសែល ភ្ជាប់ជាមួយកញ្ចក់ការពារCorning Gorilla Glass 5 មិនងាយឆ្កូតងាយៗឡើយ។ បន្សំបន្ទះឈីប Mediatek MT6771 Helio P60 មានRAM 6GB និងអង្គផ្ទុក 64GB គាំទ្រការបន្ថែម microSD Card ដល់ 256GB។

ម៉ូដែលថ្មី បានអាប់ដែតកាមេរ៉ាភ្លោះក្រោយទំហំ ១៦ + ២MP និងខាងមុខ ២៥MP AI ភ្ជាប់មកជាមួយនឹង Sensor HDR លាយឡំថាមពលថ្មធំ ៣៥០០mAh គាំទ្រមុខងារសាកថ្មរហ័ស VOOC Flash Charging ចំណែកឯទ្រនាប់ស្កេនខ្ចៅដៃអាចនឹងមាននៅផ្នែកខាងក្រោយ។

យ៉ាងណាក៏ដោយ gsmarena ក៏បានបញ្ជាក់ដែរថា លក្ខណៈសម្បត្តិនេះ មិនទាន់ចេញជាផ្លូវការពីក្រុមហ៊ុន OPPO នៅឡើយទេ។ ដូចនេះដើម្បីឲ្យកាន់តែច្បាស់ សូមរង់ចាំតាមដានទាំងអស់គ្នាថានៅថ្ងៃ ២៤ ខែសីហានេះ ថាតើ OPPO F9 នឹងមានចំណុចពិសេសអ្វីខ្លះទៀត? ឆាប់ៗនេះ៕

OPPO F9

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]