បារាំង៖ អ្នកនាង Bruna Marquezine ដែលជាមិត្តស្រីរបស់ខ្សែប្រយុទ្ធ Neymar បានចូលរួមទស្សនាផ្ទាល់ អំឡុងពេលការប្រកួតថ្ងៃបើកឆាកនៅក្នុង Ligue 1 របស់ក្លិប Paris Saint-Germain ដែលបានយកឈ្នះក្លិប Caen ដោយលទ្ធផល ៣-០។

Bruna Marquezine និង Davi Lucca
Neymar

អំឡុងការប្រកួតលីកកំពូលរ​បស់ប្រទេសបារាំរវាងក្រុម PSG និងក្រុម Caen អ្នកនាង Bruna ដែលជាតារាម៉ូដែលនិងជាតារាសម្ដែងរបស់ប្រទេសប្រេស៊ីលដ៏មមាញឹកបានទៅដល់កីឡដ្ឋាន Parc-des-Princes ដើម្បីលើកទឹកចិត្តមិត្តប្រុសរបស់អ្នកនាងដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមការពារតំណែងជើង Ligue 1។

ខណៈដែល អតីតខ្សែប្រយុទ្ធរបស់ក្លិប FC Barcelona កំពុងតែបង្ហាញវត្តមាននៅលើទីលានប្រកួតឲ្យក្រុម តារាសម្តែងវ័យ ២៣ឆ្នាំរូបនេះបានបង្ហាញសម្រស់ដ៏គួរឲ្យទាក់ទាញតាមរយៈអ្នកនាងបានពាក់អាវក្លិប PSG ដោយមានឈ្មោះនៅពីខាងក្រោយថា Bruna នឹងមានលេខ ១០ដែលជាលេខរបស់ខ្សែប្រយុទ្ធ Neymar កំពុងរត់នៅលើទីលានប្រកួតផងដែរ។

ជាមួយគ្នានេះដែរ កូនប្រុសរបស់ខ្សែប្រយុទ្ធក្រុមជម្រើមជាតិប្រេសុីលរូបនេះកុមារា Davi Lucca បានអង្គុយមើលឪពុករបស់ខ្លួនដែលកំពុងប្រកួតដោយក្តីបារម្ភយ៉ាងខ្លាំងជាពិសេសគេសង្កេតឃើញកុមារារូបនេះស្ទើរតែស្រក់ទឹកភ្នែកពេលឃើញខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះប៉ះទង្គិចគ្នាម្តងៗ។

Bruna Marquezine និង Davi Lucca

គួរឲ្យដឹងថា សម្រាប់ជ័យជម្នះរបស់ក្លិប Paris Saint-Germain ទៅលើក្លិប Caen ក្នុងលទ្ធផល ៣-០ នេះដែរ ខ្សែប្រយុទ្ធ Neymar ជាអ្នកស៊ុតគ្រាប់នាំមុខនៅក្នុងនាទីទី ១០ផងដែរ៕

Bruna Marquezine
Bruna Marquezine និង Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]