ភ្នំពេញ៖ សុភមង្គលគ្រួសារ គឺកើតចេញពីការមើលថែយកចិត្តទុកដាក់និងផ្តល់ភាពកក់ក្តៅ ចំពោះគ្នាទៅវិញទៅមក ឧទាហរណ៍ជាក់ស្តែង ក៏ដូចជាគ្រួសាររបស់តារាប្រុសស្រីលោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ ដូច្នោះដែរ ដោយពួកគេតែងតែទទួលបានការកោតសរសើរ ពីសំណាក់មហាជន ជាមួយនឹងសុភមង្គលដ៏សែនផ្អែមល្ហែមឃើញហើយគួរឲ្យច្រណែន របស់គ្រួសារតារាមួយគូនេះ។

ជាការពិតណាស់ ក្រោយពីទទួលបានចំណងដៃកូនស្រីដំបូងគួរឲ្យស្រលាញ់ម្នាក់មក លោក គឹម សីហា តែងតែបំពេញតួនាទីបានយ៉ាងល្អ ពោលគឺជាស្វាមីដ៏ល្អ និងជាលោកប៉ាដ៏គំរូ ដោយមើលថែប្រពន្ធកូនយ៉ាងល្អ មិនឲ្យខ្វះចន្លោះឡើយ។

តួយ៉ាង តាមរយៈការបង្ហោះវីដេអូនាពេលថ្មីៗនេះ បានឲ្យឃើញថា លោក គឹម សីហា ពិតជាមានភាពយកចិត្តទុកដាក់ចំពោះកូនស្រីសំណព្វចិត្តរបស់លោកខ្លាំងមែនទែន ដោយលោកបានហាត់វិជ្ជាពីចាស់បុរាណមួយ គឺវិជ្ជាស្អំភ្លើងសម្រាប់ពុតឆ្អឹងទារក ដើម្បីឲ្យឆ្អឹងត្រង់កុំឲ្យវៀច និងមានរាងកាយស្រលូនស្រស់ស្អាតពេលធំឡើងថែមទៀតផង។

យ៉ាងណាមិញ កាយវិការដ៏សែនទន់ភ្លន់ និងពាក្យសម្តីដ៏សែនផ្អែមល្ហែម របស់តារាប្រុសរូបនេះបាននិយាយទៅកាន់កូនស្រី ធ្វើឲ្យមហាជនមិនកោតសរសើរមិនបានតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា