ភ្នំពេញ៖ ទេពកោសល្យរបស់ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានទីផ្សារខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយស្នាដៃការសម្ដែង ដែលឲ្យអ្នកទស្សនាទប់សំណើច សឹងមិនជាប់។

មិនខុសពីតារាពហុជំនាញខាងលើ ចំពោះក្រមុំរូបស្រស់ ដែលជាតារាចម្រៀង កញ្ញា ប្រេម៉ា ក៏មានការគាំទ្រខ្លាំងមិនធម្មតាដែរ ជាមួយ​បទចម្រៀងថ្មីៗរបស់នាង ដែលបានចេញជាបន្តបន្ទាប់។

អ្វីដែលកាន់តែប្លែកអារម្មណ៍នោះ កាលពីម្សិលមិញនេះដែរ ក៏មានការចែកចាយវីដេអូចម្រៀងមួយ​ ដែលជាការបកស្រាយរួមគ្នារវាងតារាស្រីវ័យក្មេងទាំងពីររូប ក្នុងបទជាភាសាអង់គ្លេសមានចំណងជើងថា « I am not the only one»

ជាក់ស្ដែង តាមរយៈការសាកសម្លេងជាភាសាបរទេសរបស់អ្នកទាំង២ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែពួកគេច្រៀងបានយ៉ាងពីរោះជក់ចិត្តតែម្ដង។ ម្យ៉ាងទៀត ចំពោះការលើកដាក់សម្លេងរបស់ក្រមុំរូបស្រស់ទាំង២ គឺពិតជាស៊ីគ្នាណាស់ បើទោះបីជាការច្រៀងរួមគ្នាលើកដំបូង និងគ្មានឧបករណ៍គ្រាប់គ្រាន់ក៏ដោយ ៕

ចង់ដឹងអ្នកទាំង២ ច្រៀងបទអង់គ្លេសពីរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

កុសុម៉ានិង ប្រេម៉ា
កុសុម៉ានិង ប្រេម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រេម៉ា