អុីតាលី៖ ក្រោយពីការប្រកួតរវាងក្លិប Juventus និងក្រុម Juventus U-២១ បានបញ្ចប់អនុប្រធានក្របខណ្ឌលីកកំពូលអុីតាលី(Serie A)លោក Pavel Nedvěd បានឲ្យដឹងថាការមកដល់របស់អតីតខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Cristiano Ronaldo នឹងអាចធ្វើឲ្យក្លិបចាស់របស់លោកនឹងអាចឈានទៅដល់ការឈ្នះពានទ្វីបអឺរ៉ុបជាក់ជាមិនខាន។

Pavel Nedvěd

អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លិប Juventus រូបនេះបាននិយាយថាការចុះហត្ថលេខាដើម្បីនាំយកខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានធ្វើឱ្យអតីតក្លិបរបស់លោកកំពុងតែឈរនៅក្នុងចំណោមក្រុមមួយដែលខ្លាំងមួយនៅក្នុងពានរង្វាន់់ទ្វីបអឺរ៉ុបលើកនេះ។

ខណៈពេលដែលលោកក៏បានបញ្ជាក់ផងដែរថា ការមកដល់របស់ម្ចាស់ Ballon d'Or ចំនួន ៥សម័យកាលដដែលនេះនឹងធ្វើឲ្យការគ្រងតំណែងជើងឯកលីកកំពូល Serie A មិនពិបាកនៅក្នុងការប្រជែងជាមួយក្លិបដទៃនោះទេ។

ស្របពេលដែលវត្តមានរបស់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះបានធ្វើឲ្យលីកកំពូលរបស់ប្រទេសអុីតាលីហាក់មានសន្ទុះកើនឡើងយ៉ាងខ្លាំងបន្ទាប់ស្ងាត់អ្នកគាំទ្រជាយូរឆ្នាំ ជាពិសេសបានធ្វើក្លិបនៅក្នុងលីកកំពូលទាំងអស់ហាក់ដូចជាមានការខ្លាចញញើតនឹងក្រុមរបស់គេផងដែរ។

Cristiano Ronaldo

គួរឲ្យដឹងថា បើតាមការបញ្ជាក់របស់អនុប្រធានសហព័ន្ធកីឡាបាល់ទាត់របស់លីកកំពូលអុីតាលីរូបនេះបានថ្លែងទៅកាន់ទូរទស្សន៍របស់ក្លិប Juventus ផ្ទាល់បានឲ្យដឹងថា៖ «ក្លិប Juventus គឺជាក្លិបមួយដែលខ្ញុំធ្លាប់លេងនៅអស់ជាង ២៤៧ប្រកួតកន្លងមកដូច្នេះខ្ញុំដឹងថាក្លិបពិតជាមានគោលដៅយ៉ាងធំធាងគឺការឈ្នះពាន Champions League។ ហេតុដូច្នេះហើយទើបបានជាក្លិបសម្រេចនាំយកកីឡាករ Cristiano Ronaldo មកជួយក្រុមជាពិសេស ហើយខ្ញុំជឿជាក់ថាគេនឹងធ្វើឲ្យបាល់ទាត់នៅក្នុងប្រទេសអុីតាលីទាំងមូលមានការរីកចម្រើនជាក់ជាមិនខាន។ សមត្ថភាពនិងទេពកោសល្យរបស់គេធ្វើឲ្យខ្ញុំគិតថា នៅក្នុងលីក Serie A និងពានរង្វាន់ Champions League គឺយើងនឹងអាចឈ្នះវាជាក់ជាមិនខាន»៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]