អាមេរិក៖ បានញ៉ាំ Free ហើយ ថែមទាំងបានលុយ១០០ដុល្លារទៀត រកឯណាបាន។ ហាងគុវទាវហ្វឺដ៏ល្បីមួយឈ្មោះមួយកន្លែងឈ្មោះ “Dong Thap Noodles” ដែលមានទីតាំងស្ថិតនៅទីក្រុងស៊ីថល សហរដ្ឋអាមេរិក មានលក់គុយទាវហ្វឺយក្សជូនភ្ញៀវមិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេ ហាងនេះក៏មានរូបមន្តពិសេសផងដែរ។ 

គុយទាវទាំងអស់សុទ្ធតែត្រូវបានធ្វើឡើងដោយដៃផ្ទាល់ ហើយមេចុងភៅនឹងធ្វើគុយទាវក្នុងភោជនីយដ្ឋានផ្ទាល់។ ដូច្នេះភ្ញៀវអាចទស្សនាមើលដំណើរការនៃការធ្វើគុយទាវនេះដោយផ្ទាល់ភ្នែក។

រូបតំណាង
រូបតំណាង
រូបតំណាង

មានប្រជាជនអាមេរិកជាច្រើនចូលមកភ្លក់គុយទាវនៅទីនេះ ហើយពួកគេពិតជាកោតសរសើរនឹងស្នាដៃរបស់មេចុងភៅនេះយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរ ក្នុងមួយចាន មានគុយទាវទម្ងន់ ១.៨១ គីទ្បូក្រាម ជាមួយសាច់គោ និងប្រហិត ជាដើម។

រូបតំណាង

តួយ៉ាង ហាងនេះក៏មានការប្រកួតញុំាផងដែរ បើអ្នកញុំាវាអស់ក្នុងរយៈពេល ៩០ នាទី អ្នកនឹងបានញុំា ដោយឥតគិតថ្លៃ ហើយថែមទាំងទទួលប្រាក់ ១០០ ដុល្លារបន្ថែមទៀត។

រូបតំណាង
រូបតំណាង

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]