ភ្នំពេញ៖ ប្រិយមិត្ដបានដឹងហើយថា Keisuke Honda ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជាពិសេសគឺរូបគេមិនយកប្រាក់ខែពីសហព័ន្ធនោះឡើយ ក្នុងរយៈពេល ២ឆ្នាំដែលលោកដឹកនាំ។ 

Honda

យ៉ាងណាក្ដី បើយើងសង្កេតមើលអោយបានច្បាស់បន្ដិច គឺ Honda មិនទាន់អាចដឹកនាំក្រុមគោរព្រៃបាននៅឡើយទេ ត្បិតរូបគេសព្វថៃ្ងនៅជាកីឡាករអាជីពមិនទាន់ចូលនិវត្ដន៍នៅឡើយ ដោយរូបគេប្រកបអាជីពនៅលីកកំពូលអូស្ដ្រាលី ខណៈអតីតកីឡាកររបស់ក្រុម AC Milan នេះ ក៏ពុំទាន់មានសញ្ញាបត្រកម្រិតអ្វីមួយដែរ ដើម្បីធើ្វការដឹកនាំក្រុម។

ត្បិតតែមិនអាចជួយដឹកនាំក្រុមផ្ទាល់មែន ក៏ Honda នៅតែអាចចាំមើលទម្រង់លេង ក៏ដូចជាការហ្វឹកហាត់របស់ក្រុមផងដែរ ដោយលោក Felix Agustin Gonzalez Dalmas ដែលត្រូវបានគេស្គាល់ថា ជាដៃស្ដាំរបស់គេ នឹងត្រូវទទួលភារកិច្ចបង្វឹកក្រុមជម្រើសជាតិកម្ពុជា។

បន្ថែមពីនេះទៀត នៅពេលប្រមូលផ្ដុំ Honda បានបញ្ជាក់យ៉ាងច្បាស់ទៀតថា រូបគេនឹងជួបនិយាយជាមួយកីឡាករកម្ពុជាផ្ទាល់តាម Live Video ប្រសិនបើមិនបានមកផ្ទាល់ទេនោះ៕ 

លោក Felix Agustin Gonzalez Dalmas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]