វៀតណាម៖ កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅថ្មីៗនេះ នៅលើបណ្តាញសង្គមបានបង្ហោះវីដេអូមួយ ដោយក្នុងវីដេអូនោះ គេឃើញនារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានស្រីៗមួយក្រុម ចាប់កាត់សក់ និងសម្រាតខោអាវនៅទីវាលសាធារណៈ ដោយសារតែភ្លើងប្រច័ណ្ឌ។

យ៉ាងណាមិញ ផ្អែកលើវីដេអូប្រមាណជា១នាទីនោះ បានឲ្យដឹងថា នារីដ៏ស្រស់ស្អាតម្នាក់នោះ បានអង្គុយនៅលើដី ហើយស្រែកយំកុំឲ្យពួកគេធ្វើបាបនាង ក៏ប៉ុន្តែស្រីៗទាំងនោះ មិនស្តាប់អ្វីដែលនាងអង្វរនោះឡើយ ហើយពួកគេថែមទាំងបង្ខំឲ្យនាងប្រាប់លេខកូដសម្ងាត់ទូរស័ព្ទដៃរបស់នាង ដើម្បីបញ្ជាក់ឲ្យច្បាស់ថានាង មានលួចទាក់ទងគេងជាមួយប្តីរបស់ពួកគេឬក៏អត់។

ក្រោយមកបើទោះជាស្រីៗទាំងនោះ បានលេខកូដសម្ងាត់របស់នាងរួចហើយ ក៏ពួកគេនៅតែកាត់សក់នាងដដែល ហើយថែមទាំងនិយាយចំអកឲ្យនាងទៀត ព្រោះថានារីដ៏ស្រស់ស្អាតនោះ ពិតជាទាក់ទងប្តីរបស់គេមែន។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញវីដេអូ និងរូបភាពពិតរបស់នារីយកប្តីគេហើយ មហាជនជាច្រើនបាននិយាយថា “នារីម្នាក់នេះពិតស្រស់ស្អាតខ្លាំងណាស់ ហើយនាងមិនគួរយកប្តីគេនោះទេ ព្រោះនាងមានឱកាស យកបានមនុស្សល្អៗជាច្រើនចូលក្នុងជីវិតនាង”។ ឯមហាជនផ្សេងទៀត បាននិយាយថា “បើទោះជាក្រុមស្រីៗទាំងនោះ ប្រច័ណ្ឌប្តីយ៉ាងណាក៏ដោយ ក៏មិនគួរធ្វើបែបនេះដែរ ព្រោះពួកគេអាចនឹងទទួលទោសតាមផ្លូវច្បាប់”៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នារីដែលត្រូវគេធ្វើបាប
នារីដែលត្រូវគេធ្វើបាប
នារីដែលត្រូវគេធ្វើបាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]