បរទេស៖ ខែ្សបម្រើឆ្នើមរបស់ក្រុម Manchester City កីឡាករ David Silva បានប្រកាសពីការចូលនិវត្ដន៍របស់គេពីក្រុមជម្រើសជាតិអេស្ប៉ាញហើយ។ 

David Silva

កីឡាករវ័យ ៣២ឆ្នាំនេះ បានជួយឲ្យអេស្ប៉ាញឈ្នះជើងឯកពិភពលោក២០១០ និងឈ្នះពាន Euro ឆ្នាំ២០០៨,២០១២ ជាមួយនឹងការលេងឲ្យក្រុមគោរជល់នេះចំនួន ១២៥ដង ខណៈការចូលលេងដំបូងរបស់គេគឺក្នុងឆ្នាំ២០០៦។

ក្រោយប្រកាសពីការភ្ជួរស្បែកជើងនេះ Silva បាននិយាយថា រូបគេពិតជាមានមោទនភាពណាស់ដែលអាចលេងឲ្យក្រុមជម្រើសជាតិ ហើយការសម្រេចចិត្ដមួយនេះ គឺជាការសម្រេចចិត្ដដ៏លំបាកមួយក្នុងអាជីពរបស់គេ។  

David Silva

«ខ្ញុំកំពុងតែស្ថិតនៅក្នុងក្រុមដែលខ្ញុំតែងតែសម្រៃ ហើយវានឹងក្លាយជាការចងចាំជារៀងរហូត។ វាមិនមែនជារឿងងាយទេក្នុងការសម្រេចនូវការប្រកាសមួយនេះ, ខ្ញុំបានគិតពីវាជាច្រើនសប្ដាហ៍មកហើយ។ ក្រុមជម្រើសជាតិ បានផ្ដល់អ្វីៗគ្រប់យ៉ាង និងបានធើ្វឲ្យខ្ញុំក្លាយជាកីឡាករដ៏ល្អមួយរូបផងដែរ»។

សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន ខែ្សការពាររបស់ក្រុម Barcelona កីឡាករ Gerard Pique ក៏បានប្រកាសការចូលនិវត្ដន៍ពីក្រុមជម្រើសជាតិផងដែរ៕  

David Silva (ឆ្វេង)
David Silva

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]