អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្លិបហ្សងក្រហម Liverpool កីឡាករ Mohamed Salah ត្រូវបានប៉ូលិសចរាចណ៍ពិន័យ ដោយសារតែគេបានប្រើប្រាស់ទូរសព្ទដៃពេលកំពុងបើកបរចេញពីកន្លែងហ្វឹកហាត់របស់ក្លិប។

Mohamed Salah

នៅក្នុងវីដេអូប្រមាណជាង១នាទីដែលបានបង្ហោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយ គេបានឃើញខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេហ្ស៊ីបរូបនេះ កំពុងអង្គុយប្រើប្រាស់ទូរសព្ទដៃរបស់គេ ពេលកំពុងបើកបររថយន្តម៉ាក Mercedes ពណ៌សរបស់គេ បន្ទាប់ពីចេញពីជំរុំហ្វឹកហាត់របស់ក្លិប Liverpool។

ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរាយការណ៍មកថា បានចេញពីកន្លែងហ្វឹកហាត់របស់ក្លិបហង្សក្រហមដែលមានមូលដ្ឋាននៅទីក្រុង Melwood កាលពីយប់មិញនេះ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ក្រោយពី Liverpool បានឈ្នះក្រុម West Ham ក្នុងលទ្ធផល៤-០ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ជាមួយគ្នានេះដែរគេបានប្រទះឃើញ Salah បើកបរដោយនៅក្នុងដៃមានទូរសព្ទជាប់ជានិច្ច ហើយចៃដន្យក៏ត្រូវបានអ្នកដំណើរថតវីដេអូគេទុក្រោយមកក៏ស្រាប់គេឃើញប៉ូលិសចរាចរណ៏ធ្វើការពិន័យកីឡាកររូបនេះផងដែរចំពោះទង្វើបែបនេះ។

Mohamed Salah

គួរឲ្យដឹងថា នៅក្រោមច្បាប់នៃការបើករបស់ចក្រភពអង់គ្លេស បើសិនជាបុគ្គលណាម្នាក់ប្រើប្រាស់ទូរសព្ទ មិនថាជាទូរសព្ទដៃឬជាទូរសព្ទចល័តនៅក្នុងអំឡុងពេលកំពុងបើកបរ និង សូម្បីតែនៅពេលដែលឈប់នៅកន្លែងស្តុបឬមួយក៏ផ្លូវកំពុងកកស្ទះក្តី ច្បាប់មិនអនុញ្ញាតឲ្យប្រព្រឹត្តិទង្វើបែបនេះជាដាច់ខាត។

ចំពោះករណីរបស់ Mohamed Salah នេះដែរបើតាមការបញ្ជាក់របស់ប៉ូលិសចរាចណ៍បានឲ្យដឹងថាគេអាចនឹងត្រូវប្រឈមមុខទៅនឹងការផាកពិន័យទៅលើការប្រើទូរសព្ទដៃនៅពេលកំពុងបើកបរហើយអាចនឹងធ្វើការកាត់ ៦ ពិន្ទុលើប័ណ្ណបើកបរនិងពិន័យជាប្រាក់ ២០០ផោនផងដែរ៕

Mohamed Salah
Mohamed Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]