ភ្នំពេញ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានធើ្វការជូនពរដល់លោក Keisuke Honda ក្នុងការឡើងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឲ្យទទួលបានជោគជ័យសម្រាប់ការងារមួយនេះ។

លោក Leonardo Vitorino

គ្រូបង្វឹកដែលសព្វថៃ្ងកំពុងធើ្វការនៅក្លិបមួយក្នុងប្រទេសប្រេស៊ីល បានសាទរទៅដល់ការឡើងតំណែងរបស់អតីតកីឡាករក្រុមជម្រើសជាតិជប៉ុននេះ ដោយបានសរសេរសារជូនពរក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ខ្ញុំសូមជូនពរអោយគ្រូបង្វឹកថ្មី Keisuke Honda ទទួលបានជោគជ័យក្នុងការ ដឹកនាំក្រុមជម្រើសជាតិ»

លោក Leonardo Vitorino

សូមបញ្ជាក់ថា លោក Leonardo Vitorino ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដោយត្រូវបានសហព័ន្ធតែងតាំងកាលពីដើមឆ្នាំ២០១៧ ប៉ុន្ដែលោកត្រូវបានបណ្ដេញចេញវិញនៅចុងឆ្នាំដដែល ក្រោយដឹកនាំក្រុមឲ្យឈ្នះបានតែម្ដងគត់ គឺឈ្នះក្រុមជម្រើសជាតិអាហ្គានីស្ថាន និងក្រៅពីនោះគឺបានត្រឹមស្មើ និងចាញ់ប៉ុណ្ណោះ៕ 

លោក Leonardo Vitorino
Honda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]