ភ្នំពេញ៖ អ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្មថោនលោក Rith Omega ត្រូវបានទស្សនិកជនជាច្រើន កោតសរសើរមិនដាច់ពីមាត់ពីទេពកោសល្យ ក្នុងការផលិតសាច់រឿង សម្រាប់បទចម្រៀង ជាពិសេសរាល់ MV របស់លោកសុទ្ធសឹងតែទទួលបានការគាំទ្រទាំងអស់។

ងាកមកចាប់អារម្មណ៍ ពីជីវិតឯកជនរបស់លោកវិញ តាំងពីរៀបការបង្កើតគ្រួសាររួចមក អ្នកដឹកនាំរូបនេះ ក៏មានមុខជំនួញក្នុងដៃច្រើនមិនធម្មតាដែរ ព្រោះក្រៅពីការងារសិល្បៈ លោក Rith Omega ក៏ជាម្ចាស់ហាងកាហ្វេនៅបាត់ដំបង  និងជាថៅកែអាហារដ្ឋានមួយ ក្នុងរាជធានីភ្នំពេញផងដែរ។

តួយ៉ាង ចំពោះការរស់នៅប្រចាំថ្ងៃរបស់លោក បើមិនប្រាប់ប្រហែលជាទស្សនិកជន
មិននឹកស្មានទេថា អ្នកដឹកនាំប្រចាំផលិតកម្មថោនរូបនេះ ធ្លាប់បានប្ដូរឡានទំនើបយ៉ាងច្រើន សឹងគ្រប់ម៉ូត គ្រប់ម៉ាកតែម្ដង។ ជាក់ស្ដែង បើគិតត្រឹមរយៈពេលមួយឆ្នាំចុងក្រោយនេះ Rith Omega ធ្លាប់បានផ្លាស់ប្ដូររថយន្ត ដល់ទៅ៦គ្រឿងឯណោះ រួមមាន៖ រថយន្តម៉ាក Camery Hybrid 2007 រថយន្តម៉ាក Gs 300 2006  រថយន្តម៉ាក Camery 2002 Xle  រថយន្តម៉ាក Camery Hybrid 2007  រថយន្តម៉ាក Rang Rover 200៨  និងរថយន្តម៉ាក Gs 300 2006 ។

ទាំងនេះអាចនិយាយបានថា ជីវិតរស់នៅប្រចាំថ្ងៃរបស់ អ្នកដឹកនាំរូបនេះ ពិតជា ហាយសូ កាលីបខ្លាំងមិនណយទេ ព្រោះនៅវ័យប៉ុណ្ណឹងសោះលោក អាចមានលទ្ធភាពប្ដូរឡានទំនើប ដែលមានតម្លៃថ្លៃច្រើនបែបនេះទៅហើយ ពិតជាគួរឲ្យសរសើរមែនទែន៕

ខាងក្រោមនេះជាម៉ាកឡានដែល Rith Omega ធ្លាប់បានប្រើប្រាស់កន្លងមក៖

Rith Omega
ឡានរបស់ Rith Omega
ឡានរបស់ Rith Omega
ឡានរបស់ Rith Omega
ឡានរបស់ Rith Omega
ឡានរបស់ Rith Omega
ឡានរបស់ Rith Omega

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]