ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ជីវិតប្រចាំថ្ងៃរបស់ តារាសម្ដែង កញ្ញា ដេនី ក្វាន់ និងសមាជិកគ្រួសារនាងម្នាក់ៗ ពិតជាឡូយឆាយខ្លាំង ដោយមានទាំងផ្ទះដ៏ធំស្កឹមស្កៃរស់នៅ ប្រើប្រាស់រថយន្តទំនើបៗ និងមានមុខរបរធំៗក្នុងដៃថែមទៀតផង។

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ ជីវិតឯកជនរបស់លោក គីម សាន ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ តារាសម្ដែងស៊ិចស៊ី កញ្ញា ដេនី ក្វាន់ ក៏មិនចាញ់បងៗស្រីរបស់លោកប៉ុន្មាននោះទេ ដោយថ្មីៗនេះ លោកក៏ទើបតែបង្ហោះបង្អួតរថយន្តស៊េរីទំនើបថ្មីមួយគ្រឿង ដែលរូបលោកទើបតែទិញ រីឯតម្លៃវិញក្បែរ១០ម៉ឺនដុល្លារឯណោះ។

ក្នុងនោះដែរ លោក ក៏បានបញ្ជាក់ថា រូបលោក ធ្លាប់បានគេមើលងាយ ដែលគ្មាន រថយន្តទំនើបជិះនឹងគេ ដូច្នេះហើយ ក៏លោក សន្សំលុយទិញរថយន្តទំនើប បែបនេះតែម្តងទៅ៕

សូមទស្សនារូបភាពខាងក្រោម៖

គឹម សាន​ និងបងស្រី
គីម សាន
គីម សាន
រថយន្តថ្មី គីម សាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់