ភ្នំពេញ៖ កាលពីថ្មីៗនេះ បេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀង The Melody បានធ្វើឲ្យមហាជន មិនតិចនាក់នោះទេស្រឡាំងកាំងនៅពេលដែលឃើញលោក មានសម្លេងដូចតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក នី រតនា។

យ៉ាងណាមិញ បេក្ខភាពមួយរូបនោះ មានឈ្មោះថា បូ ច័ន្ទបុត្រ ដោយក្នុងពេលប្រឡងលោក បានយកបទ “បាត់ដំបងបាត់អូន” និង បទ “រលឹមស្រិចៗ” មកប្រកួត។

ទោះជាយ៉ាងណាក្តី មហាជនជាច្រើនបានលាន់មាត់សរសើរលោកស្ទើរតែគ្រប់គ្នាថា លោកពិតជាមានសម្លេងដូច នី រតនា ស្ទើរតែទាំងស្រុងតែម្តង។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនផ្សេងទៀតថែមទាំងនិយាយថា មិនត្រឹមតែដូចសម្លេងច្រៀងនោះទេ សូម្បីតែការនិយាយស្តី ដ៏ដូចរតនាផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

នី រតនា
បេក្ខភាព The Melody

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា