បាត់ដំបង៖ ម្ចាស់ពានរង្វាន់វ័យក្មេងThe Voice Kids រដូវកាលទី១ ពេជ្រ ថៃ ពិតជាមានការសោកស្តាយខ្លាំង ខណៈត្រូវបាត់បង់លោកយាយជាទីស្រលាញ់ដែល មើលថែខ្លួនតាំងពីតូចមិនទាន់ដឹងក្តី រហូតមកដល់ពេលនេះចេះគិតគូយកចិត្តទុកដាក់ មិនចាញ់មនុស្សធំប៉ុន្មាននោះទេ។

ខណៈពេលដែ លលោកយាយបានលាចាកឆ្ងាយ តារាវ័យក្មេងរូបនេះ បានបួសជាលោកនេន ក្នុងរយៈពេល៧ថ្ងៃដើម្បសងគុណលោកយាយ ទង្វើមួយនេះបានធ្វើឲ្យមហាជនជាច្រើនពេញចិត្តគ្រប់គ្នា ស្របពេលដែលមានសេចក្តីនឹកអាណិតដល់រូបប្អូនដែលត្រូវបាត់បង់មនុស្សដែលខ្លួនស្រលាញ់ត្រឹមរយៈពេលខ្លី។

ជាក់ស្តែង កាលពីពេលថ្មីៗនេះនៅក្នុងគណនីរបស់ភិក្ខុ ថន វិសាល ដែលជាព្រះសង្ឃមួយអង្គ បានធ្វើការបង្ហោះវីដេអូ ធ្វើការសាកសួរអារម្មណ៍ពិតរបស់តារារូបនេះ។នៅក្នុងនោះដែរ តារារូបនេះបានប្រាប់ថា នៅពេលដែលប្អូនសឹក ប្អូនមិនទាន់ចេញច្រៀងនោះទេ គឺប្អូនប្រុសនៅរង់ចាំធ្វើ ចេតិយឲ្យលោកយាយរួចរាល់សិន។

មិនត្រឹមតែប៉ុណ្ណោះ ប្អូនប្រុសក៏បានបន្តទៀតថា ប្អូននឹងធ្វើពិធីបុណ្យ ដាក់ទាន នឹករលឹកជូនដល់លោកយាយជានិច្ច ជាពិសេសប្អូននឹងក៏បានដាក់បាតជូនលោកយាយ។ តាមរយៈការរៀបរាប់របស់តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានគិតថា តារាវ័យក្មេងរូបនេះពិតជាកតញ្ញូចំពោះអ្នកមានគុណណាស់ ទោះបីជាលោកយាយស្លាប់ទៅយ៉ាងណាក្តី។

គួរបញ្ជាក់ផងដែរ ថាមកទល់នឹងពេលនេះដែរ តារាចម្រៀងរូបនេះបានសឹកវិញហើយ តែប្អូននៅមិនទាន់ចេញច្រៀងដូចកាលពីមុននោះទេ ទាល់តែរៀបចំចាត់ចែងពិធីបុណ្យលោកយាយឲ្យបានរៀបរយសិន៕

ប្រភពវីដេអូ៖ភិក្ខុ ថន វិសាល

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ និងលោកយាយ
ពេជ្រ ថៃ និងលោកយាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ