ភ្នំពេញ៖ ក្នុងពិភពសិល្បៈមានតារា២ប្រភេទ ដែលធ្វើឲ្យមហាជន អាចចងចាំគ្មានថ្ងៃភ្លេច នោះគឺតារាដែលល្បីខ្លាំង និងមួយទៀត គឺតារាដែលទទួលបានការរិះគន់ខ្លាំង។ យ៉ាង ណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នា ហូសចិត្តមិននឹកស្មានដល់នោះ ទោះបីជាមានតារាមួយចំនួន ធ្លាប់រងរឿងអាស្រូវយ៉ាងណាក្ដី ក៏ប្រជាប្រិយភាពពួកគេនៅតែល្បីដដែល។

ឃើញដូច្នេះថ្ងៃនេះដែរ ខ្មែរឡូត ក៏បាននាំយកតារាសិល្បៈស្រីប្រុសមួយចំនួន ដែលធ្លាប់ទទួលបានការិះគន់ខ្លាំងៗពីអ្នកលេងបណ្ដាញសង្គម ប៉ុន្តែមកដល់ពេលនេះ សន្ទុះនៃការគាំទ្រ ក៏ដូចជាកេរ្តិ៍ឈ្មោះពួកគេ នៅតែល្បីក្នុងវិថីអាជីពសិល្បៈ។

ចង់ដឹងមានតារាណាខ្លះ? តាមដានជាខ្មែរឡូត ទាំងអស់គ្នា៖

១.ដេននី ក្វាន់ បើរម្លឹកដល់តារាស៊ិចស៊ី សាច់សខ្ចីរូបនេះ កញ្ញា ធ្លាប់ត្រូវបានមហាជនរិះគន់ ពាក់ព្ធ័ននឹងករណីបង្ហាញភាពស៊ីចស៊ីជ្រុល រហូតដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្អាកការសម្ដែងនាងទៀតផង។ ទោះធ្លាប់ជួបបញ្ហាបែបនេះមែន ក៏នាងនៅតែអាចរក្សាប្រជាប្រិយភាពពីអ្នកគាំទ្របានដដែល។

ដេននី ក្វាន់

២. ប៉ែន ចំរ៉ុង អ្នកណាៗក៏ដឹងពីទំនាក់ទំនងស្នេហាតារារូបនេះ និងអ្នកនាង ភិន សុដាលីស ហើយក្រោយពីបានបែកបាក់ស្នេហាភ្លើងចម្បើងនេះមក លោកប៉ែន ចំរ៉ុង ត្រូវបានទស្សនិកជន រិះគន់ឡើងចាស់ដៃ ព្រោះតែភាពមិនទទួលខុសត្រូវជាឪពុក។ តួយ៉ាង ក្រោយរឿងនេះស្ងប់ទៅ លោក នៅតែអាចទាញបេះដូងមហាជន មកគាំទ្រខ្លួនវិញ តាមរយៈស្នាដៃជាពិធីករ ដែលអាចឲ្យគ្រប់គ្នាផ្ទុះសំណើច។

ប៉ែន ចំរ៉ុង

៣. បេនី យ៉ាំង មិនខុសគ្នាប៉ុន្មានពី ដេននី ក្វាន់ នោះទេ កញ្ញារូបស្រស់នេះ ត្រូវបានអ្នកលេងហ្វេសប៊ុក សម្ដែងការមិនពេញចិត្តជាមួយស្ទីលតុបតែងខ្លួន ដែលមើលទៅស៊ិចស៊ី ហាក់ដូចជាលើសខ្លាំងពេក ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះ នាងនៅតែមានអ្នកគាំទ្រច្រើន ព្រោះតែទឹកចិត្តសប្បុរសធម៌ក្នុងការងារសង្គមរបស់នាង។

៤. ម៉ៃ សុគន្ធ តារាកំពូលទើស នេះជាងាយថ្មីដែលកម្លោះសង្ហារូបនេះ ទទួលបានពីទស្សនិកជន លោកត្រូវបានមនុស្សគ្រប់គ្នាមិនពេញចិត្តខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែសម្ដីរិះគន់របស់លោក ។ ប៉ុន្តែប្រជាប្រិយភាពតារាជើងចាស់រូបនេះ នៅតែល្បី និងមានប្រិយមិត្តជាច្រើនចាំឃ្លាំមមើលជានិច្ច។

ម៉ៃ សុគន្ធ

៥.វ៉ាន់នីឡា ប្អូនស្រីលោក សុខ ជំនោរ ធ្លាប់បានរងការរិះគន់ខណៈដែលរូបភាពអាក្រាតកាយរបស់នាង ត្រូវបានសង្ស័យថាអតីតមិត្តប្រុសជាអ្នកចែកចាយ។ ប៉ុន្តែក្រោយពីធ្វើការប្ដឹងផ្ដល់គ្នាអស់រយៈពេលជាយូរ រឿងនេះក៏បានរសាយពីការចងចាំទស្សនិកជន ជាពិសេស នាងនៅតែជាតារាចម្រៀងក្នុងចិត្តអ្នកគាំទ្រ ផងដែរ។

វ៉ាន់ នីឡា

៦.នីឡា តារាកំប្លែងស្រីវ័យក្មេង ធ្លាប់បានទទួលការវិះគន់ខ្លាំងៗពីអ្នកលេងបណ្ដាញសង្គម ជាមួយការបង្អួតសម្ភារៈនិយមរបស់នាង តែតារារូបនេះគ្មានខ្វល់អ្វីឡើយជាពិសេស នាងកាន់តែសោយសុខខ្លាំងជាមួយជីវិតឯកជនខ្លួនទៀតផង៕

នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់