អាមេរិក៖ ប៉ុន្មានថ្ងៃមុននេះ ពិធីខួបកំណើតរបស់ តារាម៉ូដែលលំដាប់អន្តរជាតិ នាង Kylie បានធ្វើឲ្យកក្រើកពេញពិភពសិល្បៈ ដោយសារតែ ឆ្នាំនេះ នាងបានរៀបចំពិធីធំដុំ ខុសពីការសព្វដង ដោយគ្រួសាររបស់នាងទាំងអស់ បានចូលរួម។

អ្វីដែលកាន់តែពិសេស ស្វាមីរបស់នាង លោក Travis ក៏បានធ្វើឲ្យនាង ភ្ញាក់ផ្អើលមិនតិចទេ ដោយបានជូនកាដូមួយ ក្នុងថ្ងៃខួបនាង គឺជារថយន្តស៊េរីទំនើប ម៉ាក Rolls-Royceពណ៌ស ចតនៅមុខ គេហដ្ឋានរបស់នាង។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបរថយន្តដ៏សែនកប់ ចូលក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ដើម្បីអួតដាក់អ្នកគាំទ្រ ពីកាដូដ៏ពិសេសនេះ ដែលនាងបានពីស្វាមីជាទីស្រលាញ់របស់នាង។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ នាងតែងតែបានកាដូធំៗ ជានិច្ច ពីមនុស្សជាទីស្រលាញ់​ ដូច្នេះឆ្នាំនេះ នាងបានកាដូជាឡានទំនើបបែបនេះ ក៏មិនមែនជារឿងចម្លែក សម្រាប់អ្នកគាំទ្រ នោះទេ៕

Kylie និងស្វាមី
កាដូរថយន្ត ដែលKylie បានពីស្វាមី
Kylie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]