កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ក្រុមចម្រៀងនារីចំណូលថ្មី Momoland កំពុងតែឆក់​យកដួងចិត្ត មិត្តៗយុវវ័យនិងអ្នកគាំទ្រជាច្រើនប្រទេស ជាមួយនឹងបទចម្រៀងល្បីកក្រើក “BBoom BBoom” ព្រមជាមួយនឹងភាពទាក់ទាញរបស់សមាជិកក្រុមនីមួយៗផងដែរ។

ជាក់ស្តែង ក្នុងចំណោមសមាជិកក្រុមទាំង៩នាក់នេះផងដែរ គេសង្កេតឃើញថា សមាជិកក្រុមកូនកាត់មួយរូប គឺតារាស្រី Nancy ទទួលបានប្រជាប្រិយភាព និងជាទីចាប់អារម្មណ៍ខ្លាំងជាងគេបំផុតប្រចាំក្រុម។ សម្រស់បូករួមទាំងទេពកោសល្យ Nancy តែងតែត្រូវបានអ្នកគាំទ្រលួចថតរូបនាងជាពិសេស ដើម្បីធ្វើការចែកចាយទៅកាន់អ្នកគាំទ្រផ្សេងទៀតផងដែរ។

ដោយឡែក ស្រាប់តែថ្មីៗនេះ ក៏មានអ្នកគាំទ្រមួយចំនួនធំបានផ្ទុះការខឹងសម្បារជាខ្លាំង ដោយសារតែ មានអ្នកខិលខូចមួយចំនួនមានគំនិតអាក្រក់ ដោយបានលួចថតពីក្រោមសំពត់ របស់តារាចម្រៀងស្រីរូបនេះរហូតឃើញខោក្នុង ពេលដែលនាងកំពុងតែសម្តែងលើឆាក។

ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសមួយនេះផងដែរ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនតូច បានលើកឡើងថា អាចមកពីឆាកខ្ពស់ពេក ទើបធ្វើឲ្យអ្នកដែលឈរទស្សនានៅខាងមុខឆាក ផ្តិតបានទិដ្ឋភាពបែបនេះទៅ។ រីឯអ្នកគាំទ្រមួយចំនួនផ្សេងទៀត ក៏មានភាពខឹងសម្បារ និងអៀនជាខ្លាំង ជំនួសតារាស្រីរូបនេះផងដែរ៕  

Nancy សមាជិកក្រុមMomoland
Nancy សមាជិកក្រុមMomoland
Nancy សមាជិកក្រុមMomoland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]