ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង០​៨​និង​៤៥នាទី​យប់​ថ្ងៃ​ទី​១១ ​សីហា សមត្ថកិច្ច​បានឃាត់ខ្លួន​ជន​ម្នាក់​នៅផ្ទះរបស់​​ឈ្មោះស៊ឹ​ម ពំ​ុ​ងា ភេទស្រី អាយុ​៣៦​ឆ្នាំ នៅ​សង្កាត់​សំរោង ក្រុង​សំរោង ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ​ឈ្មោះ សាម ពៅ ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​រុន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ឃុំ​ខាងលើ ។ តាម​ពាក្យបណ្តឹង​របស់​ក្មេង​ស្រី​ថា នៅ​វេលា​ម៉ោងជាង​៨​យប់​នោះ ក្រោយ​ពី​សម្រាក​ពី​ក​ការងារ​រត់​តុ​គុយទាវ នាង​បាន​ស្លៀក​ចោមពុង ដើរ​ចូល​ទៅ​ងូតទឹក​ក្នុង​បន្ទប់ទឹក​ក្បែរ​ផ្ទះ ។

ពេលនោះ​ ជនសង្ស័យ​ដែល​មានផ្ទះ​នៅ​ជិត​គ្នា ហាក់ដូច​​ជា​ដឹង​មុនបាន​ចូល​ទៅ​អង្គុយ​ចាំ​ក្នុង​បន្ទប់ទឹកមុុន រួច​​ក៏ធ្វើ​សកម្មភាព​ប៉ង​ចាប់រំលោភ​នាង តែ​នាង​បាន​រើបំរះ និង​ស្រែក​ឆោឡោ​ឡើង ដើម្បី​ឱ្យ​គេ​ជួយ ទើប​ជនសង្ស័យ​ភ័យ​ក៏​រត់គេច​ខ្លួន ។

ភ្លាម​ៗ​នោះ​ដែរ នាង​បាន​ទូរស័ព្ទ​ប្តឹង​​ទៅ​សមត្ថកិច្ច​នគរបាល ហើយ​កម្លាំង​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ក្រុង​សំរោង បាន​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់​តាម​ច្បាប់ ៕

ជនដៃដល់

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]