ជាការពិតណាស់ មិត្តភាពគឺជាផ្នែកមួយនៃជីវិត ដែលមនុស្សម្នាក់ៗ តែងតែត្រូវបានជួបប្រទះនៅក្នុងសង្គម ដោយអ្នកខ្លះក៏បានជួបនឹងមិត្តភាពមួយដ៏ល្អ ហើយអ្នកខ្លះទៀតក៏ជួបតែមិត្តភាព ដែលឃើញតែផលប្រយោជន៍ជាដើម។

យ៉ាងណាមិញ ប្រសិនបើនិយាយពីអត្ថន័យរបស់ «មិត្តភាព»វិញនោះ គឺវាមិនមែនជាទំនាក់ទំនងមួយ ដែលពោរពេញទៅដោយភាពផ្អែមល្ហែម ដូចទៅនឹងទំនាក់ទំនងស្នេហានោះទេ ប៉ុន្តែវាជាទំនាក់ទំនងមួយ ដែលបានផ្ដល់ឲ្យស្គាល់ពីគ្នា ការលះបង់ និងការលើកទឹកចិត្តគ្នាទៅវិញមកផងដែរ។

រូបភាពតំណាង
រូបភាពតំណាង

ទន្ទឹមនឹងអាចមានទំនាក់ទំនងមិត្តភាពមួយយ៉ាងល្អប្រសើរ ថ្ងៃនេះ មានសារព័ត៌មានបរទេសមួយ បង្ហាញចំណុចទាំង១២ ដែលនឹងជួយឲ្យមិត្តភាពរបស់ប្រិយមិត្ត កាន់តែរឹងមាំ និងស្ថិតស្ថេរបានយូរឆ្នាំ ដោយក្នុងនោះមានដូចជា៖

១.គាំទ្រគ្នាទៅវិញទៅមក

ចំពោះមិត្តភាពដ៏ល្អមួយមិនអាច មានតែមិត្តម្ខាងដែលគាំទ្រយើងនោះឡើយ យើងគួរតែគាំទ្រទៅវិញគ្រប់ស្ថានភាព ដែលមិត្តភក្តិរបស់យើងបានធ្វើផងដែរ។

២.ចាំតែចាប់កំហុសគ្នា

យើងគួរគប្បីបើកចិត្តឲ្យទូលាយឲ្យគ្នាទៅវិញទៅមក រាល់កំហុសឆ្គងដែលកើតឡើងដោយកត្តាណាមួយ គួរតែពិភាក្សារកដំណោះស្រាយជាមួយគ្នា ជៀសវាងការនិយាយពីខាងក្រោយ។

៣.ត្រូវមានទំនុកចិត្ត

ចំណងមិត្តភាពដ៏រឹងមាំមួយ ត្រូវបានបង្កើតឡើងដោយសារតែភាពទុកចិត្តគ្នាទៅវិញ ទៅមក ប្រសិនបើអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយមិត្ដភក្ដិ អ្នកគួរតែនិយាយអំពីបញ្ហាគ្រប់បែបយ៉ាងជាមួយពួកគេ។

៤.គួរចំណាយពេលជាមួយគ្នាឲ្យបានច្រើន

ទំនាក់ទំនងនឹងមិនអាចមានភាពស្និទ្ធស្នាលនឹងគ្នាបានទេ ប្រសិនបើអ្នកមិនបានចំណាយពេលវេលា ដើរកម្សាន្តស្វែងយល់ពីគ្នាឲ្យបានច្រើន។ បើទោះបីជាមានការមមាញឹកច្រើនក៏ដោយក្ដី តែគួរគប្បីឆ្លៀតពេលវេលា សម្រាប់សម្ព័ន្ធមិត្តភាពខ្លះ ក៏ជាការល្អប្រសើរមួយផងដែរ។

៥.មានភាសាប្រចាំក្រុម

អាចនិយាយបានថា នៅក្នុងទំនាក់ទំនងមិត្តដ៏ល្អមួយ ជឿជាក់ថានឹងមានការប្រើប្រាស់ភាសាបែបកំប្លែងប្លែកៗ ផ្សេងៗពីគ្នាសម្រាប់ប្រចាំក្នុងក្រុមរបស់ខ្លួនផងដែរ។

៦.យកចិត្តទុកដាក់គ្នាទៅវិញទៅមក

អាចនិយាយបានថា មិត្តភក្ដិក៏ជាគ្រួសារមួយផ្នែកនៅក្នុងសង្គម ដែលតែងតែចាំមើល និងចាំជួយអ្នក គ្រប់ពេលដែលអ្នកជួបរឿងមិនសមបំណងអ្វីមួយ។

៧.ស្របទៅតាមតម្រូវការរបស់ពួកគេ

ប្រសិនបើចង់បានមិត្តភាពដ៏រឹងមាំមួយ គួរគប្បីចេះផ្ដល់សិទ្ធិក្នុងការជ្រើសរើសអ្វីមួយឲ្យគ្នាម្នាក់ម្ដង។

៨.ចែករំលែកបទពិសោធន៍ថ្មីៗឲ្យគ្នា

គួរតែចែករំលែកចំណេះដឹងថ្មីៗ ដែលយើងទទួលបានឲ្យគ្នាទៅវិញទៅមក។

៩.ហាមមើលងាយ

បើទោះបីជាមានបញ្ហាអ្វីធ្ងន់ធ្ងរមួយកើតឡើយ គួរគប្បីជៀសឲ្យឆ្ងាយពីការប្រើប្រាស់ពាក្យសម្ដីមិនល្អ ជាពិសេសការមើលងាយ ទៅលើចំណុយខ្សោយរបស់គ្នា។

១០.Surprise អារម្មណ៍

ពញ្ញាក់អារម្មណ៍ គឺជាការធ្វើរឿងដ៏រំភើបមួយសម្រាប់បុគ្គលម្នាក់ ហើយវាក៏ជាការចងចាំដ៏ល្អមួយ ដែលនឹងនៅជាមួយអ្នកជារៀងរហូតផងដែរ។

១១.ការផ្ដល់យោបល់ឲ្យគ្នា

គ្រប់ពេលសមាជិកមិត្តភក្តិណាម្នាក់ ជួបបញ្ហាអ្វីមួយកើតឡើង ឫក៏បានបង្កើតកំហុសអ្វីមួយ យើងគួរគប្បីផ្ដល់ជាយោបល់វិជ្ជមានមួយ សម្រាប់ឲ្យគេគិតពិចារណា ជៀសវាសការបោះបង់គ្នាចោល ពេលជួបបញ្ហាបែបនេះកើតឡើង។

១២.រក្សាការទាក់ទងគ្នា

បើទោះជារៀបការ ឫក៏ចាកចេញទៅរស់នៅឆ្ងាយក៏ដោយ ក៏គួរតែមានការទាក់ទង ដើម្បីសួរសុខទុក្ខគ្នា ដើម្បីរក្សាភាពស្និទ្ធស្នាលនឹងគ្នាផងដែរ៕ 

រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]