ខ្មែរឡូត រៀបចំជាអត្ថបទខ្លីៗទាក់ទងនឹងប្រាសាទនានាក្នុងប្រទេសកម្ពុជា និង ស្រាវជ្រាវរករូបភាព និង វីដេអូ ដើម្បីបង្កើនចំណេះដឹងប្រិយមិត្តអ្នកអានអំពីប្រាសាទនៃប្រទេសកម្ពុជា។

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត | បក្សីចាំក្រុង | បន្ទាយក្តី | បន្ទាយសំរែ | បន្ទាយស្រី |  បាពួន |  បាយ័ន

ប្រាសាទប្រចាំថ្ងៃនេះ គឺ ប្រាសាទ បឹងមាលា

ស្ថិតនៅភូមិបឹងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប

មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និង​ត្រូវបាន​ស្ថាបនា​ឡើង​​ដោយព្រះបាទសូរ្យវរ្ម័នទី២

មានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០​ម៉ែត្រ

សាងសង់នៅចុងសតវត្សរ៍ទី ១១​និង​ដើមសតវត្សរ៍ទី១២ លើផៃ្ទដី​ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះ អាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។

ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះ​រាល់​វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា​។

ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើង​ដើម្បី​ឧទ្ធិសថ្វាយ​ព្រះវិស្ណុ​ដោយ​មាន​កសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះ​មួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។

បា្រសាទបឹងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយ​ប្រហាក់ប្រហែលប្រាសាទ អង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបឹងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទ នេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើ​ដោយ​ខានមិនបានគឺការជីក​កសិណទឹកនៅជុំវិញប្រាសាទ​ដើម្បីយកអាចម៍ដីទៅចាក់គ្រឹះ​ប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយក​ទឹកសម្រាប់​ប្រើប្រាស់ផងទន្ទឹមនោះ​កសិណទឹកមួយៗ​បានក្លាយទៅជា​និមិត្តរូប​នៃ​សមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

រៀបចំដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]