អេស្ប៉ាញ៖ អ្នកចាំទី Thibaut Courtois អាចស្នាក់នៅជាមួយក្លិបតោខៀវ Chelsea ជាបន្ដទៀត ហើយរូបគេក៏គ្មានបំណងចង់ចាកចេញពីអតីតក្លិបរបស់គេនោះដែរ ប៉ុន្តែដោយសារគ្រួសាររបស់គេមិនមែនរស់នៅក្នុងទី London  នោះទេពោលគឺនៅក្នុងទីក្រុម Madrid ឯណោះ។

Thibaut Courtois

ខណៈដែល Courtois បានអវត្តមានពីទីលានហ្វឹកហាត់ដោយគ្មានការអនុញ្ញាតអស់បីទៅបួនថ្ងៃ មុនពេលផ្លាស់ចេញពីកីឡដ្ឋាន Stamford Bridge ដោយសារតែគេស្ត្រេសនឹងបញ្ហាមួយនេះខ្លាំង លោក Christophe Henrotay ដែលជាភ្នាក់ងាររបស់អ្នកចាំទីរូបនេះក៏បានទទូចឲ្យក្លិប Chelsea ធ្វើការលក់កីឡាកររូបនេះចេញជាមួយនឹងមូលហេតុស្មោះត្រង់របស់គេ។

បើតាមសម្តីរបស់អតីតអ្នកចាំទីរបស់ក្លិប Atlético Madrid រូបនេះបាននិយាយនៅក្នុងទូរទស្សន៍របស់ក្លិប Real Madrid ថា៖ «ការជំរុញខ្ញុំឲ្យផ្ទេរចេញពីក្លិប Chelsea ក៏ព្រោះតែកូនរបស់ខ្ញុំដែរ បើសិនជាគ្រួសាររបស់ខ្ញុំរស់នៅក្នុងទីក្រុង London វិញនោះអ្វីៗនឹងខុសពីនេះទាំងស្រុង ហើយខ្ញុំនឹងបន្តស្នាក់នៅ Chelsea ជាបន្តទៀត។ តែគួរឱ្យស្ដាយ កូនៗរបស់ខ្ញុំកំពុងរស់តែនៅជាមួយភរិយារបស់ខ្ញុំនៅទីក្រុង Madrid ផ្ទាល់ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តចាកចេញពី Chelsea តែម្តង»។

Thibaut Courtois
Thibaut Courtois

សូមបញ្ជាក់ថា អ្នកចាំទីវ័យ ២៦ឆ្នាំនេះ បានផ្លាស់ពី Chelsea មកកាន់ក្លិប Real Madrid នៅក្នុងតម្លៃ ៣៥លានផោន (ជាង ៤៥ លានដុល្លារអាមេរិក) ជាមួយនឹងកិច្ចសន្យារយៈពេល ៦ឆ្នាំផងដែរ។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០១១ Thibaut Courtois បានផ្លាស់ពីក្លិប Genk មកកាន់ក្លិបតោខៀវ Chelsea  ប៉ុន្តែរូបគេបង្ហាញខ្លួនមិនទាន់បានល្អប៉ុន្មាននោះឡើយក៏ត្រូវបានក្លិបសម្រេចបញ្ចេញរូបគេឱ្យទៅលេងនៅក្លិប Atletico Madrid អស់ ៣រដូវកាលជាប់គ្នា ដើម្បីឲ្យគេមានឱកាសលេងនឹងបង្កើនសមត្ថភាព ដោយនៅក្នុងអំឡុងពេលនោះហើយដែលគ្រួសាររបស់គេបានទិញផ្ទះនឹងរៀបចំជីវិតថ្មីមួយនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញផ្ទាល់៕

Thibaut Courtois
Thibaut Courtois

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]