កូរ៉េខាងត្បូង ៖ បើនិយាយពី ដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េខាងត្បូង រឿងដំបូងដែលប្រិយមិត្តជាច្រើនគិតដល់ គឺការទៅទស្សនាការប្រគុំតន្រ្តី ការញ៉ាំគ្រឿងសមុទ្រយក្សស្រស់ៗនៅ Busan ហើយក៏ ទៅញ៉ាំរសជាតិ គីមឈីពិតៗ នៅក្នុងហាងអាហារ កណ្ដាលទីក្រុងសេអ៊ូល។

ជាការពិតណាស់ ទាំងនេះសុទ្ធសឹងតែជា អ្វីដែលអ្នកបានជួប ពេលទៅដើរលេងកំសាន្តនៅកូរ៉េ។ យ៉ាងណាមិញ មានជាច្រើនយ៉ាងទៀត ដែលកាន់តែផ្ដល់ភាពងាយស្រួល ដល់ការរស់នៅ របស់ជនជាតិកូរ៉េបច្ចុប្បន្ន ក៏ដូចជាអ្នកដំណើរ។

ក្នុងនោះដែរ វាក៏ជាដំណឹងល្អ សម្រាប់អ្នកដែលមានគំរោង ចង់ទៅដើរលេងកម្សាន្ត នៅទីនោះផងដែរ។

ខាងក្រោមនេះជាចំណុចពិសេសៗ ដែលមានតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ៖

រូបភាព កណ្ដាលទីក្រុង សេអ៊ូល

១ អ្នកអាចញ៉ាំអាហារ និងផឹកភេសជ្ជៈបាន នៅលើរថយន្តក្រុងសាធារណៈ

រូបភាព ក្នុងរថយន្តក្រុង

២ ងាយស្រួលក្នុងការ រកម្ហូបអាហារសម្រាប់បរិភោគ គ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយចំណាយតិច

រូបភាព ម្ហូបអាហារ

៣ មានការដឹកជញ្ជូនរាល់ថ្ងៃ សម្រាប់ទំនិញអនឡាញ ដែលអ្នកបានបញ្ជាទិញ

រូបភាព ទំនិញតាមអនឡាញ

៤ ល្បឿន Internet លឿនបំផុតនៅលើពិភពលោក

រូបភាព ក្នុងហាង internet

៥ មានបន្ទប់ទឹកនៅគ្រប់ស្ថានីយ រថភ្លើងក្រោមដី

រូបភាព ស្ថានីយរថភ្លើងក្រោមដី

៦ អាចទុកសម្ភារៈមានតម្លៃ នៅកន្លែងសាធារណៈ ដោយមិនចាំបាច់បារម្ភ

រូបភាព នៅហាងកាហ្វេ

៧ អាចទិញរបស់របរបាន ដោយមិនចាំបាច់គិតថ្លៃសេវានិងពន្ធ

រូបភាព នៅហាងលក់សម្លៀកបំពាក់

៨ រថយន្តក្រុង និងរថភ្លើងសាធារណៈ មានផាសុខភាព និងភាពងាយស្រួល សម្រាប់អ្នកដំណើរ

រូបភាព ស្ថានីយរថភ្លើង

៩ មានឪកាសជួបផ្ទាល់ ជាមួយតារាចម្រៀងកូរ៉េល្បីៗ 

រូបភាព ក្រុម BTS
រូបភាព ក្រុម EXO

១០ វាមានសុវត្ថិភាព ក្នុងការដើរលេងនៅពេលយប់

រូបភាព ការដើរទិញទំនិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]