ភ្នំពេញ៖ បន្ទាប់ពីអ្នករាំរបស់កញ្ញាមាស សុខសោភា កញ្ញាតី បានបញ្ចេញ​បទ«​វៃ ម៉ាលុយ» រួចមកឃើញថា នាងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន ព្រោះថាបទនេះវិញ ជាប្លែកជាងបទរបស់តារាដទៃផងដែរ។

ទន្ទឹមនឹងនេះដែរ ឃើញថាតារាប៉ុន្មានដួងទៀតហើយ ដែលបានចេញបទមួយដែលនិយាយពី«លុយ» ជាបន្តបន្ទាប់ផងដែរ។ នៅក្នុងនោះដែរ ឃើញមានកញ្ញារ៉ាប៊ី ម្ចាស់បទមាន់ស្រែ បានចេញបទដែលមានចង្វាក់រាំឡូយមិនចាញ់មុនគឺបទ«លុយ លុយ លុយ» ដែលគ្រាន់តែចេញបានប៉ុន្មានថ្ងៃនោះទេ ឃើញថាទទួលបានការគាំទ្រខ្លាំងពីអ្នកស្តាប់ ជាពិសេស ក៏គេបានសរសើរដល់ក្បាច់រាំរបស់នាងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញប៊េប៊ី ដែលជាពិធីការិនីដ៏មានប្រជាប្រិយភាពនោះ ក៏បានបញ្ចេញបទថ្មី ក្នុងក្បាច់រាំក៏មិនអន់នោះដែរ នៅក្នុងថ្ងៃនេះ ដោយបទនោះដែរមានចំណងជើងថា«អំណាចលុយ» លើសពីនេះក៏មានការសរសើរដល់នាងគ្រប់គ្នា ដែលមិនត្រឹមតែមានទេពកោសល្យខាងពិធីការិនី តែនាងក៏ចេះច្រៀងមិនចាញ់តារាដទៃដែរ៕

ដូច្នោះចង់ដឹងថាបទមួយថា ដែលពីរោះជាងគេនៃបទទាំង៣ខាងលើនេះ ប្រិយមិត្តអាចដាក់ពិន្ទុបានតាមរយៈការComment។សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កញ្ញា តី
កញ្ញាបេប៊ី
កញ្ញារ៉ាប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី