ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែសីហានេះ អ្នកមានឱកាសក្លាយជាម្ចាស់រថយន្តទំនើបដ៏ស្រស់ប្រណីត Mazda 2 ចំនួន ១០ រូប ដែលមកពីគ្រប់បណ្តាខេត្តក្រុងនៃប្រទេសកម្ពុជា បានបង្ហាញខ្លួននៅក្នុងកម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំរបស់ Pepsi ដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងផ្សារទំនើប អីុអនម៉ល ភ្នំពេញ នៅ Lively Plaza ដែលរៀបចំដោយ Pepsi Cambodia ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Angkor Beverage Co.,Ltd រួមជាមួយអ្នកចូលរួមទស្សនាអបអរយ៉ាងរំភើបរីករាយរាប់រយនាក់។

កាលពីខែមីនា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន Pepsi Cambodia បានដំណើរការការផ្សព្វផ្សាយដល់អតិថិជនដែលចូលចិត្តពិសា Pepsi នៅទូទាំងប្រទេសឲ្យបានដឹង និងចូលរួមក្នុងយុទ្ធនាការនៃកម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំនេះ។ 

អតិថិជនគ្រាន់តែទិញទឹកក្រូច Pepsi ដប ចំណុះ ៣៥០ ml ដែលមានគម្របពណ៌លឿង នោះពួកគេនឹងទទួលបានលេខកូដសំណាង ៨ ខ្ទង់ដែលមាននៅក្នុងគម្របដប និងធ្វើការវាយទៅកាន់លេខ *8888* លេខកូដ ៨ ខ្ទង់# (ការហៅនេះពុំបានគិតប្រាក់ពីប្រព័ន្ធ Smart នោះទេ) អតិថិជននឹងទទួលបានសារឆ្លើយតបដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ iPhone X និងរង្វាន់ទឹកប្រាក់ ៣ 000 ដុល្លារ សរុបជាទឹកប្រាក់ ៦ លានដុល្លារបន្ថែមទៀតពីប្រព័ន្ធទូរស័ព្ទ Smart ជាពិសេសគឺមានឱកាសក្លាយជាបេក្ខភាព ១ រូប ក្នុងចំណោម ១0 រូបសម្រាប់ការប្រកួតប្រជែងឈ្នះរង្វាន់ធំមហាសាល គឺរថយន្ត Mazda 2។

រថយន្តប្រណីត Mazda 2

កម្មវិធីនេះត្រូវបានរៀបចំឡើងពេញមួយថ្ងៃជាមួយកម្មវិធីលេងហ្គេមសប្បាយៗជាច្រើន ដែលមានអ្នកលក់ផលិតផល Pepsi នៅតាមតំបន់ និងអ្នកដើរទស្សនាផ្សារទំនើបចូលរួមលេងយ៉ាងច្រើនកុះករនៅសាលកម្មវិធី។ ក្រោមបរិយាកាសសប្បាយរីករាយ ក៏មានបង្ហាញការសម្តែងរបស់ក្រុម 4NIX និងក្រុមតន្រ្តី Small World Small Band ថែមទៀតផង។

អ្នកចូលរួមកាន់តែកុះករឡើង នៅពេលដល់វគ្គប្រកួតប្រជែងយកឈ្នះរង្វាន់ធំ ដែលត្រូវបង្ហាញខ្លួនអ្នកចូលរួមប្រកួតទាំង ១0 រូបជួបជុំគ្នានៅលើវេទិកា ដើម្បីប្រកួតប្រជែងសមត្ថភាព និងប្រាជ្ញា ដែលត្រូវបានជ្រើសរើសបេក្ខជនតែ ១ រូប ឲ្យធ្វើជាម្ចាស់រថយន្តប្រណិត Mazda 2 រួមជាមួយបេក្ខជន ៩ រូបផ្សេងទៀតទទួលបានរង្វាន់ទូរទស្សន៍ Samsung ។

កម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំរបស់ Pepsi ត្រូវបានជ្រើសរើសបេក្ខភាពទាំង ១0 រូប ដើម្បីធ្វើការប្រកួតប្រជែងគ្នាយ៉ាងសុក្រិត និងយុត្តិធម៌ ហើយឱកាសនៃការឈ្នះគឺអាស្រ័យទៅលើសំណាង និងសមត្ថភាពរបស់បេក្ខភាពនីមួយៗ។ បេក្ខភាពទាំងអស់ចាប់ផ្តើមជាមួយនឹងដំណើរការនៃការលេងហ្គេមដូចគ្នា ហើយមានតែបេក្ខភាពតែ ១ រូបប៉ុណ្ណោះដែលបានក្លាយជាម្ចាស់រថយន្តប្រណិត Mazda 2 ។

រថយន្តប្រណីត Mazda 2

កម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំ របស់ Pepsi ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការគាំទ្រ និងមានអតិថិជននិយមពិសា Pepsi កាន់តែច្រើនឡើង។ ក្រុមហ៊ុន Pepsi Cambodia សូមថ្លែងអំណរគុណដល់អតិថិជនសម្រាប់ការគាំទ្រ និងដៃគូសហការទាំងអស់របស់ខ្លួន៕

ហ្គេមសប្បាយៗ
ការលេងហ្គេមសប្បាយៗ
ការប្រគល់រង្វាន់ជូនអ្នកឈ្នះ

ចូលរួមជាមួយនឹងកម្មវិធីផ្តល់ជូនពិសេសៗជាច្រើនទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន Pepsi, Love it. Live it. Win it.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]