ភ្នំពេញ៖ អតីតកីឡាកររបស់ក្រុមជម្រើសជាតិជប៉ុន Keisuke Honda បានបង្ហើបគោលបំណងចំនួន២ធំៗ ដែលធើ្វឲ្យរូបគេសម្រេចមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។

ពិធីតែងតាំង Honda ជាគ្រូជម្រើសជាតិកម្ពុជា

កាលពីម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធើ្វការប្រកាសជាផ្លូវការតែងតាំងអតីតកីឡាកររបស់ក្រុម AC Milan ឲ្យឡើងមកកាន់តំណែងចំនួន២តែម្ដង ពោលគឺតំណែងជាគ្រូបង្គោល និងជាអ្នកចាត់ការក្រុមគោរព្រៃ ក្នុងកុងត្រារយៈពេល២ឆ្នាំ ដែលធើ្វឲ្យប្រជាជនទូទាំងប្រទេស និងតាមសារព័ត៌មានអន្ដរជាតិធំៗ មានការភ្ញាក់ផ្អើល។ 

នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ Honda បាននិយាយថា ខ្លួនមានគោលបំណងចំនួន២ធំៗ ទើបសម្រេចមកដឹកនាំក្រុមកម្ពុជា ដែលគោលបំណងទី១នោះ គឺចង់រៀបចំរបៀបលេងក្នុងក្រុមឲ្យមានភាពរៀបរយ និងច្បាស់លាស់ ខណៈគោលដៅទី២ គឺចង់ផ្សព្វផ្សាយប្រទេសកម្ពុជា ទៅកាន់ពិភពលោក ដូចជាវប្បធម៌ បេតិកភណ្ឌពិភពលោក និង កសិកម្ម ទៅកាន់ពិភពលោកផងដែរ។

Honda

សូមបញ្ជាក់ថា ការឡើងមកកាន់តំណែងនេះ Honda នឹងមិនយកប្រាក់ខែពីខាងសហព័ន្ធនោះទេ ស្របពេលរូបគេនឹងត្រូវដឹកនាំក្រុមកម្ពុជា លេងក្នុងការប្រកួតមិត្ដភាពផ្សេងៗ មុននឹងឈានដល់ការប្រកួតពានរង្វាន់ធំជាងគេក្នុងអាស៊ាន គឺ AFF Suzuki Cup៕ 

Honda កាលលេងឲ្យជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]