ភ្នំពេញ៖ តារាសម្តែងលោក ណាខុន សព្វថ្ងៃនេះកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ពីសំណាក់មហាជន បន្ទាប់ពីលោកបានក្លាយជាតួឯកប្រុស ក្នុងរឿងភាគ “ផ្កាថ្ម” ដែលជារឿងភាគដ៏ល្បី។

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាសម្តែងរូបសង្ហាម្នាក់នេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញលោកឡើងឆាកតន្ត្រីក្នុងកម្មវិធីមួយកន្លែង ដោយច្រៀងចម្រៀង២បទ ស្តាប់ទៅពិតជាពីរោះមិនធម្មតានោះទេ។

លើសពីនេះទៅទៀត បន្ទាប់ពីបានស្តាប់លោក ណាខុន ច្រៀងចម្រៀងរួចហើយ មហាជនដែលជាអ្នកគាំទ្ររូបលោកជាច្រើន បានលាន់មាត់សរសើរពីសម្លេងរបស់លោកស្ទើរតែមិនដាច់ពីមាត់ ហើយថែមទាំងមានអ្នកគាំទ្រខ្លះទៀត លាន់មាត់និយាយថា មិននឹកស្មានថាកម្លោះសង្ហារូបនេះ មិនត្រឹមតែពូកែសម្តែងទេ ឯសម្លេងវិញក៏ពីរោះមិនចាញ់តារាអាជីពដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ណាខុន
ណាខុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាខុន