ភ្នំពេញ៖ ថ្ងៃទី ១១ សីហា ឆ្នាំ២០១៨ ក្រុមហ៊ុន N.C.X. CO Ltd ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ ម៉ូតូម៉ាក ហុងដា CLICK125i ស៊េរីថ្មីនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៉ីអន១ ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៩នឹង៣០នាទីយប់។

ក្រុមហ៊ុន N.C.X. CO Ltd បានរៀបចំកម្មវិធីដ៏អស្ចារ្យនេះ ដែលមានការចូលរួមដោយភ្នាក់ងារចែកចាយម៉ូតូ ម៉ាក ហុងដា ដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ក្រុមហ៊ុន ហុងដា ចំនួនប្រហែល ៨០០នាក់ ។ កម្មវិធីនេះ នឹងផ្តល់ភាពសប្បាយរីករាយជាមួយការសម្តែង និងចម្រៀងពី កញ្ញា Ra Bee និងក្រុម Mustache Band ហើយក៏មានការទស្សនាខ្សែភាពយន្តហូលីវូដ “The MEG” ដ៏ល្បីល្បាញផងដែរ។ 

កម្មវិធីសម្ពោធម៉ូតូហុងដាCLICK ស៊េរីថ្មី

ម៉ូតូម៉ាក ហុងដា Click125i ស៊េរីថ្មីជាម៉ូតូប្រភេទអូតូ បែបស្ព័រដ៏ទំនើប ត្រូវបានរចនាតាមបែបផែនជីវិត និងប្រណិតភាពដ៏ល្អឯកជាមួយនឹង Sporty Arousing។ ម៉ាស៊ីន 125ស៊ីស៊ី PGM-FI ថ្មី រួមជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ Honda Smart Technology ធ្វើឲ្យម៉ូតូដ៏ទំនើបនេះកាន់តែមានប្រព័ន្ធដំណើការល្អ និងសុវត្ថិភាពខ្ពស់។ 

វាត្រូវបានបំពាក់ជាមួយនូវបច្ចេកវិទ្យាថ្មីៗ ជាច្រើនដែលមានដូចជា៖ Dual LED Headlight ចង្កៀងមុខថ្មីបំពាក់ដោយអំពូល LED ជំនាន់ចុងក្រោយបង្អស់ ជាមួយការរចនាបែបស្ព័រកាលីប លេចធ្លោលើសគេ ព្រមទាំងមានពន្លឺភ្លឺច្បាស់ទាក់ទាញគ្រប់ក្រសែភ្នែក ហើយជួយឲ្យមានសុវត្ថិភាពខ្ពស់ក្នុងការបើកបរពេលយប់។

កុងទ័រទំនើប Full Digital បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់ពេញលេញ។ New Sporty Cast Wheel កាំបន្ទះបែបស្ព័រថ្មី ជាមួយនឹងសំបកកង់គ្មានពោះវៀន បង្កើតភាពជឿជាក់ដល់អ្នក និងឈានមុខគេក្នុងការប្រើប្រាស់លើគ្រប់ដងវិថី។ 

ម៉ូតូហុងដាCLICK ស៊េរីថ្មី

New LED Tail Light ភ្លើងកន្ទុយក្រោយភ្លឺរំលេចដោយ LED ទំនើប ផ្តល់ពន្លឺច្បាស់គ្រប់កាលៈទេសៈ។ New Sporty Muffler បំបង់ស៊ីម៉ាំងបែបស្ព័រថ្មី មានការរចនាយ៉ាងទាក់ទាញ ធ្វើឲ្យការបើកបរកាន់តែរីករាយ។ Sporty Advanced Performance បច្ចេកវិទ្យាឈានមុខគេបំផុតរបស់ ហុងដា បំពាក់លើម៉ូតូអូតូបែបស្ព័រដ៏អស្ចារ្យ។ ESP (Enhanced Smart Power) ពិតជាពិសេសជាមួយម៉ាស៊ីនស្ងាត់ កម្លាំងខ្លាំង អានុភាពគ្មានពីរ និងសន្សំសំចៃប្រេងសាំងខ្ពស់បំផុត។ Idling Stop System បច្ចេកវិទ្យាបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកឈប់លើសពី ៣ វិនាទី។ Combi Brake ប្រព័ន្ធហ្វ្រាំងផ្គួបជាទីទុកចិត្ត ដែលដំណើរការព្រមគ្នារវាងហ្វ្រាំងមុខ និងហ្វ្រាំងក្រោយគ្រប់គ្រងការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់។  

ម៉ូតូហុងដាCLICK ស៊េរីថ្មី

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ក្រុមហ៊ុន N.C.X. CO., Ltd សន្យាថានឹងខិតខំព្យាយាមពាំនាំមកជូនលោកអ្នកនូវការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗដែលធ្វើឲ្យជិវិតលោកអ្នកកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ ក្រុមហ៊ុន N.C.X. CO., Ltd សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្នាក់ងារចែកចាយ ហុងដា ដៃគូសហការ និងអតិថិជនទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រម៉ូតូម៉ាក ហុងដា ទាំងអស់៕

កម្មវិធីសម្ពោធម៉ូតូហុងដាCLICK ស៊េរីថ្មី
កម្មវិធីសម្ពោធម៉ូតូហុងដាCLICK ស៊េរីថ្មី
កម្មវិធីសម្ពោធម៉ូតូហុងដាCLICK ស៊េរីថ្មី
ម៉ូតូហុងដាCLICK ស៊េរីថ្មី
ម៉ូតូហុងដាCLICK ស៊េរីថ្មី

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ៖ 010 922 922 ឫ Facebook Page ៖Honda Cambodia – NCX 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]