សិល្បៈដេរប៉ាក់ គឺជាចំណង់ចំណូលចិត្តមួយរបស់ស្រ្ដីទូទៅ បច្ចុប្បន្នបានប្រទះឃើញនារីខ្មែរមួយចំនួនធំ ចូលចិត្តដេររូបលើផ្ទាំងក្រណាត់ ជារូបទេសភាពផ្សេងៗដើម្បី កែរអារម្មណ៍អផ្សុក។

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានស្ដ្រីជនជាតិអង់គ្លេសម្នាក់ឈ្មោះ ខេត (kate jenkins) ៤១ឆ្នាំ ដែលជាអ្នកប៉ិនប្រសប់ក្នុងការចាក់អំបោះ។ អ្នកស្រី ខេត ចំណាយពេលរាប់ម៉ោង បានធ្វើឲ្យដំុអំបោះរោមសត្វ ក្លាយទៅជារបស់ប្រើប្រាស់ និងអាហារដែលមានឈ្មោះល្បីជាច្រើនដូចជា ដបទឹកប៉េងប៉ោះ ស៊ុបប៉េងប៉ោះ ដំណាប់សណ្ដែកដី កែវកាហ្វេ កំប៉ុងកូកាកូឡាជាដើម។

រូបរបស់គាត់អាចលក់បានច្រើនជាង ៩៦០ដុល្លារក្នុងមួយឈុត ហើយរូបមួយឈុតគាត់ចំណាយពេលអស់ ២សប្ដាហ៍។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះការចាក់រូបនេះ? សូមទស្សនារូបភាពដែលជាស្នាដៃរបស់អ្នកស្រី ខេត ខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]