ចំណេះ គឺជាស្ពាន និងជាយានចម្លងអនាគតមនុស្សយើងឱ្យដល់ត្រើយប្រកបដោយភាពជោគជ័យក្នុងជីវិត និងទាំងការប្រកបរបរចិញ្ចឹមជីវិត។ ហើយដើម្បីទទួលបានចំណេះដឹង និងចំណេះជំនាញ មនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់ការសិក្សាដើម្បីយល់ដឹងបន្ថែម តាមរយៈគ្រឹះស្ថានសិក្សា ចាប់តាំងពីថ្នាក់តូចៗ រហូតដល់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យជាដើម ។ ដូចដែលអ្នកបានដឹងហើយថា ការជ្រើសរើសសាកលវិទ្យាល័យល្បីៗ និងមានគុណភាពការអប់រំជារឿងដ៏សំខាន់មួយ តែតម្លៃការសិក្សាក៏ជាផ្នែកមួយដែលត្រូវពិចារណា និងធ្វើឱ្យមនុស្សគ្រប់គ្នាមានការស្ទាក់ស្ទើរផងដែរ ដោយសារតែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានលទ្ធភាពរកប្រាក់ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមឡើយ។

ទោះជាយ៉ាងណាក្តី តាមរយៈអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ហៅកាត់ថា OECD បានឱ្យដឹងថា មានប្រទេសធំៗក្នុងលោកយើងនេះ ដល់ទៅ៨ប្រទេសឯណោះ ដែលបានផ្តល់ការសិក្សាដោយឥតបង់ប្រាក់ដល់សិស្សនិស្សិតផងដែរ។

ចង់ដឹងថាមានប្រទេសណាខ្លះមកតាមដានទាំងអស់គ្នា៖

១. ប្រទេសដាណាម៉ាក

តាមការកត់ត្រារបាយការណ៍របស់ OECD បានឱ្យដឹងថា ប្រទេសដាណឺម៉ាក មានសាកលវិទ្យាល័យធំៗល្បីៗ និងជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្អជាងគេក្នុងលោកដល់ទៅ ៦ ឯណោះ ដែលផ្តល់ការសិក្សាដោយឥតគិតថ្លៃ រួមមាន៖

- University of Copenhagen ៖ ជាប់ចំណាត់ថ្នាក់មានការអប់រំល្អជាងគេក្នុងលោក លេខរៀង 82 ។

- Aurhus University ៖ ជាប់ចំណាត់ថ្នាក់មានការអប់រំល្អជាងគេក្នុងលោក លេខរៀង 106 ។

- Technical University of Denmark ៖ ជាប់ចំណាត់ថ្នាក់មានការអប់រំល្អជាងគេក្នុងលោក លេខរៀង 167 ។

- Aalborg University ៖ ជាប់ចំណាត់ថ្នាក់មានការអប់រំល្អជាងគេក្នុងលោក លេខរៀង 201-250 ។

- Copenhagen Business School ៖ ជាប់ចំណាត់ថ្នាក់មានការអប់រំល្អជាងគេក្នុងលោក លេខរៀង 201-250 ។

- University of Southern Denmark ៖ ជាប់ចំណាត់ថ្នាក់មានការអប់រំល្អជាងគេក្នុងលោក លេខរៀង 301-350 ។

University of Copenhagen ប្រទេសដាណាម៉ាក

២.ប្រទេសអេស្តូនី

យោងតាមរបាយការណ៍របស់អង្គការOECD បានឱ្យដឹងថាប្រទេសអេស្តូនី មានប្រព័ន្ធការសិក្សាថ្នាក់សាកលវិទ្យាល័យដោយមិនគិតថ្លៃចំនួន៣ គឺ៖

- Tallinn University

- Tallinn University of Technology

- University of Tartu ។

Tallinn University ប្រទេសអេស្តូនី

៣.ប្រទេសហ្វាំងឡង់

ចំណែកប្រទេស ហ្វាំងឡង់ យោងតាមរបាយការណ៍របស់ OECD បានឱ្យដឹងថា ក៏ជាប្រទេសមួយដែលផ្តល់ការសិក្សាសាកលវិទ្យាល័យមិនគិតថ្លៃ ដល់ទៅ ១០សាកលវិទ្យាល័យឯណោះ នោះគឺ៖

- University of Helsinki ៖ មានបុគ្គលិកផ្នែករដ្ឋបាល 8000 នាក់។

- Abo Academy University ៖ មានបុគ្គលិកផ្នែករដ្ឋបាល 1300 នាក់។

- University of Turku ៖ មានបុគ្គលិកផ្នែករដ្ឋបាល 3319 នាក់។

- University of Tampere៖ មានបុគ្គលិកផ្នែករដ្ឋបាល 1982 នាក់។

- University of Jyvaskyla ៖ មានបុគ្គលិកផ្នែករដ្ឋបាល 2583 នាក់។

- University of Oulu ៖ មានបុគ្គលិកផ្នែករដ្ឋបាល 2852 នាក់។

- University of Vaasa ៖ មានបុគ្គលិកផ្នែករដ្ឋបាល 498 នាក់។

- University of Lapland ៖ មានបុគ្គលិកផ្នែករដ្ឋបាល 633 នាក់។

- University of Eastern Finland ៖ មានបុគ្គលិកផ្នែករដ្ឋបាល 2800 នាក់។

- Aalto Universirty ៖ មានបុគ្គលិកផ្នែករដ្ឋបាល 4424 នាក់។

University of Eastern Finland ប្រទេសហ្វាំងឡង់

៤.ប្រទេសន័រវ៉េស

តាមរបាយការណ៍របស់ OECD បានឱ្យដឹងថា ប្រទេសន័រវ៉េស មានសាកលវិទ្យាល័យចំនួន ៥ ដែលផ្តល់ការសិក្សាដោយឥតគិតថ្លៃ ដូចជា៖

- University of Oslo ៖ និស្សិតសិក្សាថ្នាក់ពេញម៉ោងមានចំនួន 27,628 នាក់។

- University of Bergen ៖ និស្សិតសិក្សាថ្នាក់ពេញម៉ោងមានចំនួន 17,000 នាក់។

- Western Norway University of Applied Sciences ៖ និស្សិតសិក្សាថ្នាក់ពេញម៉ោងមានចំនួន 16,000 នាក់។

- University of Tromso ៖ និស្សិតសិក្សាថ្នាក់ពេញម៉ោងមានចំនួន 9500 នាក់។

- University of Stavanger ៖ និស្សិតសិក្សាថ្នាក់ពេញម៉ោងមានចំនួន 9000 នាក់។

Western Norway University of Applied Sciences ប្រទេសន័រវ៉េស

៥.សារធារណរដ្ឋស្លូវ៉ាគី

តាមរយៈរបាយការណ៍របស់ OECD សារធារណរដ្ឋស្លូវ៉ាគី មានសាកលវិទ្យាល័យចំនួន ៥ដែលផ្តល់ការសិក្សាដោយឥតបង់ប្រាក់ រួមមាន៖

- University of Economics ក្នុងទីក្រុងប្រាទីស្លាវ៉ា  ៖ កម្មវិធីសិក្សាដែលពេញនិយមគឺ គ្រប់គ្រងផ្នែកអាជីវកម្ម ( Business Management)។

- University of Technology ក្នុងទីក្រុងប្រាទីស្លាវ៉ា ៖ កម្មវិធីសិក្សាដែលពេញនិយមគឺ វិស្វកម្មសំណង់ និងស៊ីវិល (Civil Engineering) ។

- Comenius University ក្នុងទីក្រុងប្រាទីស្លាវ៉ា ៖ កម្មវិធីសិក្សាដែលពេញនិយមគឺ គណិតសាស្រ្ត និងរូបសាស្រ្ត ( Mathematics and Physics)។

- University of Performing Artsក្នុងទីក្រុងប្រាទីស្លាវ៉ា ៖ កម្មវិធីសិក្សាដែលពេញនិយមគឺ តន្រ្តី និងរបាំ (Music and Dance)។

- Academy of Fine Arts and Design ក្នុងទីក្រុងប្រាទីស្លាវ៉ា ៖ កម្មវិធីសិក្សាដែលពេញនិយមគឺ ស្ថាបត្យកម្ម (Architecture)។

សាកលវិទ្យាល័យ សារធារណរដ្ឋស្លូវ៉ាគីក្នុងទីក្រុងប្រាទីស្លាវ៉ា

៦.ប្រទេសស្លូវេនី

នៅឯប្រទេសស្លូវេនីវិញ តាមរយៈរបាយការណ៍របស់ OECD បានឱ្យដឹងថា ក៏មានសាកលវិទ្យាល័យដ៏ចំណាស់មួយផងដែរ ដែលផ្តល់ការសិក្សាមិនឥតថ្លៃ នោះគឺសាកលវិទ្យាល័យ Ljubljana (University of Ljubljana) បានចាប់ដំណើរការតាំងពីឆ្នាំ ១៩១៩ មកម្ល៉េះ។

សាកលវិទ្យាល័យ Ljubljana ប្រទេសស្លូវេនី

៧.ប្រទេសស៊ុយអ៊ែត

របាយការណ៍របស់ OECD បានឱ្យដឹងថាប្រទេសស៊ុយអ៊ែត មានសាកលវិទ្យាល័យធំៗដែលផ្តល់ការសិក្សាដោយមិនបាច់បង់ថ្លៃ ចំនួន៣ និងមានចំនួននិស្សិតកំពុងតែសិក្សាច្រើនជាង ២០០០០នាក់ឯណោះ រួមមាន៖

- Lund University ៖ មាននិស្សិតកំពុងសិក្សាចំនួន 23,539 នាក់។

- Stockholm University ៖ មាននិស្សិតកំពុងសិក្សាចំនួន 21,121 នាក់។

- University Of Gothenburg ៖ មាននិស្សិតកំពុងសិក្សាចំនួន 22,434 នាក់។

Lund University ប្រទេសស៊ុយអ៊ែត

៨.ប្រទេសទួរគី

តាមរបាយការណ៍របស់ OECD បានឱ្យដឹងថា ប្រទេសទួគីមានសាកាលវិទ្យាល័យចំណាស់ចំនួន ៣ ដែលផ្តល់ការសិក្សាដោយឥតគិតថ្លៃ រួមមាន៖

- Ankara University ៖ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ 1946។

- Istanbul Universities ៖ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ 1933 ។

- Istanbul Technical University ៖ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ 1944 ៕ 

Ankara University ប្រទេសទួគី

ចុះមិត្តអ្នកអានចង់សិក្សានៅប្រទេសណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]