ភ្នំពេញ៖ មហាជនក៏ដូចជាអ្នកគាំទ្រ របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា ច្បាស់ជាជ្រាបហើយថា តារាចម្រៀងរូបនេះ តែងតែមានស្ទីលប្លែកៗជានិច្ច ដើម្បីបង្ហាញអ្នកគាំទ្ររបស់ខ្លួន ជាមួយបទចម្រៀងកន្ត្រាក់អារម្មណ៍ជាច្រើនរបស់នាង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលឃើញនាង បង្ហាញស្ទីលប្លែកមួយបែបទៀត ឡើងឆាកតន្រ្តីមួយកន្លែង ជាមួយនឹងការស្លៀកពាក់ប្លែក ស៊ិចស៊ីបញ្ចេញសាច់ សាហាវកប់ និងសំពត់ខ្លីលើជង្គង់ ស្ទើរតែធ្វើឲ្យអ្នកគាំទ្រមើលនាងមិនដាក់ភ្នែក។

ទោះជាយ៉ាងណាក្តី នេះអាចជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញអ្នកនាង ពេជ្រ សោភា ស្លៀកពាក់ស៊ិចស៊ីខ្លាំងបែបនេះ ឡើងឆាកតន្រ្តី ព្រោះរាល់ដងគេធ្លាប់តែឃើញតារារូបនេះ ស្លៀកពាក់បែបកាចៗតែប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា